ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវ ករណីមនុស្សចង.ក ក្នុងរោងសត្វពាហនៈ ខណៈមានការភ្ញាក់ផ្អើល និងសង្ស័យអាចជាករណីឃាតកម្ម ។
ករណីសមត្ថកិច្ចចុះពិនិត្យ និងស្រាវជ្រាវ ក្នុងករណីចង.កខាងលើនេះ ធ្វើឡើងនារសៀលថ្ងៃអង្គារ ១៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នៅតំបន់ចម្ការភ្នំត្រង់ចំណុចរោងសត្វពាហនៈ(គោ)ខាងលិចផ្ទះជនរងគ្រោះចម្ងាយប្រមាណ២០ម៉ែត្រ ស្ថិតនៅភូមិក្សត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីក្រុមមន្រ្តីដែលបានចុះការងារនេះបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ កង ចន ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ជនរងគ្រោះបានយកខ្សែនីឡុង ពណ៌ស ចងក្នុងរោងខាងលើ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។
ប្រភពដដែលបន្តទៀតថា បន្ទាប់កម្លាំងសហការធ្វើការពិនិត្យ និងស្រាវជ្រាវយ៉ាងល្អិតល្អន់ឃើញថា ពិតជាអាចស្លាប់ដោយចងកពិតប្រាកដ មិនពាក់ព័ន្ធករណីផ្សេងអ្វីនោះទេ គេសង្ស័យអាចបណ្ដាលមកពីមានជំងឺប្រចាំលាយ សពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ បុឹម ពិន