បុរសម្នាក់ជិះម៉ូតូMSXបុករថយន្តទំនេីបកំពុងឆ្លងផ្លូវសហព័ន្ធរុស្សុី​ បណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុករថយន្តស៊េរីទំនេីបម៉ាកOD Q7 ចំពីចំហៀងខាងមុខពេញទំហឹង​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ​២០២០​ នៅចំណុចមុខ​មហាវិទ្យាល័យ​ សង្គមសាស្ត្រ​ និងមនុស្សសាស្ត្រ​ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី​ ក្នុងសង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ។ 

​     យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា​ ដំបូងគេឃេីញរថយន្តស៊េរីទំនេីបម៉ាកOD Q7​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2AK-6966 ដែលបេីកបរដោយបុរសម្នាក់ជាជនជាតិចិន​ និងនារីម្នាក់ជាជនជាតិខ្មែររួមដំណេីរជាមួយ​បើកតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី​ក្នុងទិសដៅពីលិចទៅកេីត​ ខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ត្រឡប់ក្រោយវិញ​មិនទាន់នឹងផុតផងនោះ​ ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ MSX គ្មានស្លាកលេខ​ មកពីក្រោយយ៉ាងលឿនបានបុករថយន្តខាងលេីចំចំហៀងក្បាលខាងឆ្វេងរថយន្តពេញទំហឹង​ បណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់​ រីឯម៉ូតូគាបជាប់ជាមួយរថយន្តរងការខូចខាតយ៉ាងដណំ​ ។ 

    ក្រោយកេីតហេតុ​ ជនរងគ្រោះម្ចាស់ម៉ូតូត្រូវបានរថយន្តសាមុយដឹកបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ​ ចំណែកតៃកុងរថយន្តខាងលេីក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ចូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ អូរបែកក្អម​ ។ ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅខាងជំនាញចរាចរណ៍ខណ្ឌសែនសុខ​ ដេីម្បីមកធ្វេីការវាស់វែងយកទៅរក្សាទុក​ រង់ចាំដោះស្រាយតាមនីតិវិធី​ ៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print