ពិធីការិនីទូរទស្សន៍Diletta Leottaបដិសេធមានចំណងស្នេហ៍ជាមួយនឹងកីឡាករZlatan Ibrahimovic

ចែករំលែក៖

ពិធីការិនីទូរទស្សន៍ដ៏ស្រស់ស្អាតរបស់អុីតាលី នាង DilettaLeottaបានបដិសេធនូវព័ត៌មានដែលថានាងមានចំណងស្នេហ៍ជាមួយនឹងកីឡាករZlatan Ibrahimovic របស់ក្លិបAC Milan

ពួកគេទាំងពីរបានជួបគ្នាពេលថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនសំភារៈកីឡា Buddyfit ហើយពេលថ្មីនេះពួកគេទាំងពីរត្រូវបានគេឃើញទៅភោជនីដ្ឋានមួយកន្លែងជាមួយគ្នានៅលើកោះ SardiniaជាទីដែលនាងDiletta Leotta ធ្វើខួបកំណើតវ័យ២៩ឆ្នាំរបស់ខ្លួន។

ការសែតអុីតាលី បានចេញផ្សាយដោយដាក់រូបពួកគេទាំងពីរក្រោមចំណងជើងថា “គូរស្នេហ៍ដ៏ភ្ញាក់ផ្អើលប្រចាំរដូវក្តៅ ការសែតនេះក៏បានអះអាងថាពួកគេកំពុងតែមានទំនាក់ទំនងស្នេហាទៀតផង។

ប៉ុន្តែអ្នកតំណាងរបស់នាងDiletta Leotta បានចេញមកបដិសេធចំពោះការអះអាងនេះដោយនិយាយIbra និង Diletta ពុំមានទំនាក់ទំនងស្នេហ៍នឹងគ្នាឡើយ។

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Zlatan Ibrahimovicវ័យ៣៨ឆ្នាំ កំពុងរស់នៅជាមួយនឹងភរិយា Helena Segerវ័យ៤៩ឆ្នាំអស់រយះពេល១៨ឆ្នាំហើយ ដោយពួកគេមានកូនប្រុស២នាក់ឈ្នោះ Maximilian និង Vincent

Ibrahimovicយល់ព្រមលេងឲ្យក្រុម AC Milanរយះពេល១ឆ្នាំទៀតក្រោយរកបាន១១គ្រាប់សម្រាប់រដូវកាលចាស់បន្ទាប់ពីផ្លាស់ពីក្រុមMLS របស់អាមេរិក៕ ដោយ៖ ធី រីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print