បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីលួចម៉ូតូគ្រូបង្រៀន

ចែករំលែក៖

ខេត្តសៀមរាប:ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី២០ខែសីហានេះ បន្ទាប់ពី
នគរបាលប៉ុស្ដិ៍រដ្ឋបាលជ្រាវ បានសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ទនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ធ្វើស្រាវជ្រាវឃាត់ខ្លួនបានកាលពីថ្ងៃទី១៨ខែ សីហា ឆ្នាំ២០២០ ពាក់ព័ន្ធករណីលួចម៉ូតូ។
ជនសង្ស័យឈ្មោះរី ហ្វីន ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិខ្នារ សង្កាត់ជ្រាវក្រុង.ខេត្តសៀមរាបបានលួច
កាច់សោកម៉ូតូរបស់គ្រូបង្រៀន នៅក្នុងកន្លែងអង្គការបណ្ដុះបណ្ដាលដើម្បីគុណភាព។
ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលចាប់ខ្លួនបានប្រគល់ឲ្យនគរបាលយុត្តិធម៌សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីធ្វើការផ្ដន្ទាទោសជនសង្ស័យទៅផ្លូវច្បាប់។
រីឯចំពោះវត្ថុតាងម៉ូតូដោយមានបញ្ជាពីលោកស្នងការនគរបាលខេត្តសៀមរាបនគរបាលយុត្តិ
ធម៌ក្រុងសៀមរាបនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រាវបានធ្វើការប្រគល់ជូនជនរងគ្រោះយកទៅថែរក្សាគ្រប់គ្រងនិងប្រើប្រាស់វិញ៕
ដោយ÷ប្រាថ្នា

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print