កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង៥​និង០០នាទី ថ្ងៃទី​១៩ ខែ សីហា ឆ្នាំ​២០២០ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្រ្ត ហើយពេលទៅដល់ចំណុចភូមិក្បាលស្ពាន១ កម្លាំង​បានប្រទះឃើញបុរសម្នាក់អង្គុយនៅកន្លែងងងឹត។ ដោយមានការសង្ស័យកម្លាំងបានចុះទៅត្រួតពិនិត្យឃើញកំពុងប្រើប្រាស់គ្រឿងញៀនហើយក៏​ធ្វើការឃាត់ខ្លួនតែម្តង និងបានដកហូតវត្ថុតាងរួមមានឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន ,​ដបថ្នាំកេតាមីន(ទទេ) និងសឺរុាំងចាក់ថ្នាំមួយចំនួន។​
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យ​ដឹងថា ជនសង្ស័យ​ជាជនជាតិថៃឈ្មោះ អាការ៉ាផុន អាសានាវិត ភេទប្រុស អាយុ​៣៤ឆ្នាំ ធ្លាប់ធ្វើជាបុគ្គលិកកាស៊ីណូអនឡាញ ដែលស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំខ្លួនមកទីបញ្ជាការកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ​។ ជនសង្ស័យ​បានឆ្លើយសារភាពថា ខ្លួនគេពិតបានប្រើប្រាស់គ្រឿងញៀនប្រាកដមែន។ ដោយយោងតាមចម្លើយសារភាពនិងមានវត្ថុតាងផងនោះ កម្លាំងជំនាញអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ចាត់ការ​បន្ត។
បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ប្រឆាំងបទល្មើសគ្រឿងញៀន​នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់៕ ដោយ៖ សសម

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print