កូនចិត្តខ្លាំងខឹងឪពុកម្ដាយមិនទិញម៉ូតូឲ្យដុតផ្ទះឆេះម៉ត់

ចែករំលែក៖

ខេត្តស្វាយរៀង៖យុវជនម្នាក់ត្រូវបានអ្នកភូមិសហការជាមួយសមត្ថកិច្ចមូលដ្ឋានដេញចាប់ឃាត់ខ្លួនបានបន្ទាប់ពីខឹងឪពុកម្ដាយមិនព្រមទិញម៉ូតូឲ្យខ្លួនដុតផ្ទះឆេះម៉ត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី២០ ខែសីហាឆ្នាំ២០២០ស្ថិតនៅភូមិត្រពាំងធ្លក ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះពេញ ពិសិដ្ឋ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។

ចំណែកស្រ្តីជាម្ដាយមានឈ្មោះ ប៉ែន សារ៉ន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ កន្លែងកើតហេតុ មិនបានរងរបួសនោះទេរីឯផ្ទះដែលឆេះម៉ត់ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ទំហំ៤គុណ៥ម៉ែត្រ ខូចខាតសំភារៈរួមមានប្រាក់ដុល្លារចំនួន២៧០$, មាសចំនួន៥ជីកន្លះ,អង្ករចំនួន០១បាវកន្លះ,ស្រូវចំនួន ០២បាវ,សូឡាចំនួន០១ឈុត,កៅអីជ័រចំនួន១០,ខោអាវមុងភួយ ពួក និងសម្ភារៈផ្ទះបាយមួយចំនួនទៀត។

ប្រភពបន្តថាជនសង្ស័យខាងលើត្រូវបានម្ដាយបដិសេធមិនព្រមទិញម៉ូតូព្រោះមិនទាន់មានលុយធ្វើអោយជនសង្ស័យជាកូន បានធ្វើសកម្មភាព ដុតខោអាវមុងភួយនៅក្នុងផ្ទះរួចចេញមកក្រៅផ្ទះបិទទ្វាជិត ដោយកាន់កាំបិត និង ញញួរ ហើយស្រែកគំរាមថាអាណាហ៊ានចូលពន្លត់អញកាប់ងាប់ ពេលអ្នកជិតខាងទៅជួយពន្លត់ភ្លើងទើបជនសង្ស័យភ័យបានរត់គេចខ្លួនទៅវាលស្រែ ពេលនោះបងប្អូនប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចបានដេញតាមចាប់នាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលច្រេស ដើម្បីធ្វើការសាកសួរចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print