ខេត្តសៀមរាប៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា៖ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្តនៅខេត្តនេះ មានចំនួនសរុប ៣២,១៧៩នាក់ ក្នុងនោះ÷
– ភ្ញៀវទេសចរបរទេសមានចំនួន ១៧៩នាក់ មានការថយចុះ ៩៥.៩០% ប្រៀបធៀបឆ្នាំ២០១៩ គឺមានចំនួន ៤,៣៦៤នាក់ ។
– ភ្ញៀវជាតិមានចំនួនប្រមាណ ៣២,០០០នាក់, មានការថយចុះ – ២៨.៩៧% មានការថយចុះ ប្រៀបធៀបថ្ងៃទី២០ សីហា ឆ្នាំ២០២០ ម្សិលមិញ ។
– សរុបរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់២១ ខែសីហា ឆ្នាំ២០២០ សរុបចំនួនប្រមាណ ២១៥,០៤៧នាក់ ក្នុងនោះ÷
– ភ្ញៀវទេសចរបរទេសមានចំនួន ២,០៤៧នាក់ មានការថយចុះ៩៣.២៩% ប្រៀបធៀបឆ្នាំ២០១៩ គឺមានចំនួន ៣០,៥០៨នាក់។
– ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២១២,០០០នាក់ ។ ក្នុងឱកាសថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ ដែលមានរយ:ពេល ៥ថ្ងៃ រួមនឹងថ្ងៃសៅរ៍ អាទិត្យពីរដងទៀតស្មើនឹង ៩ថ្ងៃ ដែលជាការអនុញ្ញាតដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តសៀមរាប បានរៀបចំឱ្យមានកម្មវិធីកម្សាន្តមួយដ៏ធំគឺកម្មវិធីកម្សាន្ត ក្រោមប្រធានបទ” សម្រាកសៀមរាប ” ដែលជាគំនិតផ្ដួចផ្ដើមរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ប្រាក់ សុភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ៕
ដោយ៖ សហការី