សមាជិកក្រុមប្រឹក្សា​ ចំនួន​១៣ក្នុងចំណោម១៥ប្រទេស​សរសេរលិខិត​ប្រឆាំងអាមេរិកស្តីពីបញ្ហាអ៊ីរ៉ង់

ចែករំលែក៖

​ក្នុងចំណោមប្រទេសដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អង្កការសហប្រជាជាតិ​ទាំង១៤ប្រទេស មាន​១៣ប្រទេសបានសរសេរលិខិត​ប្រឆាំង​ការសម្រេចរបស់អាមេរិក ពាក់ព័ន្ធការដាក់ទណ្ឌកម្មទៅលើ​ប្រទេសអ៊ីរ៉ង់។ ក្នុងចំណោមប្រទេស សមាជិកគឺប្រទេសសាធារណរដ្ឋDominica មិនសេសេរលិខិតប្រឆាំងអាមេរិក។
ការដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ របស់អាមេរិក ទទួលរងការរិះគន់យ៉ាងខ្លាំង​​ពីបណ្តាប្រទេស​ជាសមាជិក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ កាលពីថ្ងៃទី​២០ខែសីហា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ ​Mike Pompeo បានស្នើរដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​​ ពន្យាពេលដាក់ទណ្ឌកម្ម​ដល់ប្រទេសអ៊ីរ៉ង់​។ ក្នុងរយៈពេល​២៤ម៉ោង​ក្រោយអាមេរិក​ប្រកាសដាក់ទណ្ឌកម្ម មានប្រទេសចំនួន១៣ក្នុងចំណោម​១៥ប្រទេស​បានសរសេរលិខិតប្រឆាំងអាមេរិក​។
កន្លងមកសារព័ត៌មាន ​Euronews បានផ្សាយថា មានប្រទេស​ចំនួន​៣នៅតំបន់អឺរ៉ុប​ មានអង់គ្លេស បារាំង និងអាល្លឺម៉ង់​បានចេញសេចក្តីប្រកាសរួម​ប្រឆាំង ការសម្រេចបន្តដាល់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់។
ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ​Mike Pompeo ប្រកាសបន្តដាក់ទណ្ឌកម្មអ៊ីរ៉ង់​ ក្រុមប្រឹក្សាសន្តិសុខមានរយៈពេល​១០ថ្ងៃដើម្បីសម្រេច​ ថាតើអនុម័ត​ឬក៏ច្រាន់ចោលសេចក្តីព្រាងច្បាប់បន្តដាក់ទណ្ឌកម្មនោះ។ ប្រសិនបើក្រុមប្រឹក្សាសន្តិសុខ ឯកភាព​ ច្បាប់ដាក់ទណ្ឌកម្ម នឹងត្រូវពន្យាពេលដោយស្វ័យប្រវត្តិ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print