ក្រុមហ៊ុនអាកាសចរណ៍អាហ្វ្រិកខាងត្បូង​កាត់បន្ថយបុគ្គលិកដល់ទៅ​៦០ភាគរយ

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍​ជាតិអាហ្វ្រិកខាងត្បូង (SAA) បានប្រកាសកាត់បន្ថយបុគ្គលិកដល់ទៅ​៦០ភាគរយ ដែលជាការកាត់បន្ថយទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន​។ ក្នុងចំណោមបុគ្គលិក ៥០០០នាក់ មាន ៣១៤២ ត្រូវបានបញ្ឈប់។ ប៉ុន្តែការបញ្ឈប់តាមបែបស្ម័គ​ចិត្ត ដោយមានកញ្ចប់ជំនួយដល់បុគ្គលិកស្ម័គចិត្តឈប់ពីការងារ។
នៅថ្ងៃទី​២១ខែសីហា ក្រុមហ៊ុនអាកាសចរណ៍(SAA) បានសម្រេច​ កញ្ចប់ជំ​នួយដល់បុគ្គលិកឈប់ពីការងារជាង៣ពាន់នាក់​​ក្នុងពេលដែលក្រុមហ៊ុនប្រឈមនឹងការខាតបង់ជាច្រើន​ដោយសារកូវីដ​១៩​ ធ្វើឲ្យក្រុមហ៊ុនមិនអាចហោះហើរបាន។
ក្រុមហ៊ុនអាកាសចរណ៍​(SAA) ​បានប្រកាសថា​ អានអនុម័តកញ្ចប់ជំនួយ សម្រាប់ បុគ្គលិក ក្នុងនោះមានបុគ្គលិកបម្រើការនៅលើដី ១៧៤៤នាក់ បុគ្គលិកបម្រើការលើយន្តហោះ៩៧៨នាក់​ អាកាសយានិក​១៨៤នាក់​ អ្នកឯកទេស​១៣៥នាក់ និងមន្ត្រីគ្រប់គ្រង​១០១នាក់ផងដែរ​។
ការទូទាត់ប្រាក់សំណងដល់បុគ្គលិក នឹងត្រូវបញ្ចប់នៅក្នុងខែតុលាខាងមុខនេះ។ ក្រៅពីប្រទេសអាហ្វ្រិក នៅមានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនផ្សេងទៀត បណ្តាប្រទេសទ្វីបអាហ្វ្រិក និងជុំវិញពិពលោក បានកាត់បន្ថយបុគ្គលិក ដោយសារតែក្រុមហ៊ុនរកប្រាក់ចំណូលមិនបានដោយសារតែយន្តហោះមិនអាចហោះហើរ ក្រោយការឆ្លងរាលដាលកូវីដ​១៩ កាន់តែខ្លាំងនៅលើពិភពលោក៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print