សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៥នាក់ករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៥នាក់ពីបទជួញដូរគ្រឿងញៀនកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២០ នៅចំណុចផ្លូវបេតុងក្នុងក្រុមទី៤ ភូមិ ខ២ សង្កាត់ច្រាំងចំរេះ២ និងមួយកន្លែងទៀតនៅចំណុចផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ឆាង ឆុន ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន៣៨កញ្ចប់តូច។
ទី២-ឈ្មោះ នាង សុចិត្រា ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច។
ទី៣-ឈ្មោះ ឆន ញ៉ា ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិគ្រាង ស្រុកសំបូរ ខេត្តក្រចេះ មុខរបរជាងដែក។
ទី៤-ឈ្មោះ ម៉ាន ផា ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅឃុំទួលធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ មុខរបរកម្មករ។
ទី៥-ឈ្មោះ ឆាយ ឈុន ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ស្រុកបាកាន ខេត្តពោធិ៍សាត់ មុខរបរកម្មករ។សម្ភារដកហូតបានមាន
ឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ហើយសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print