Bayern Munichគ្រងជើងឯកChampions Leagueជាលើកទី៦ក្រោយឈ្នះParis St-Germain ១-០

ចែករំលែក៖

ក្លិបBayern Munichបានគ្រងជើងឯកChampions Leagueដែលជាពានរង្វាន់ធំបំផុតរបស់ទ្វីបអឺរ៉ុបក្រោយពួកគេបានយកឈ្នះលើក្រុមParis St-Germain ១-០ នៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុងLisbonប្រទេសព័រទុយហ្គាល់។

កីឡាករអន្តរជាតិបារាំងKingsley Comanគឺជាវីរៈបុរសក្លិបBayern Munichដែលបានតែតបាល់បញ្ចូលទីលើក្រុមParis St-Germainដោយការបោះបាល់ពីកីឡាករ Joshua Kimmich នៅនាទីទី៥៩។មួយគ្រាប់នេះវាបាននាំភាពរីករាយយ៉ាងខ្លាំងបំផុតសម្រាប់អ្នកគាំទ្រក្លិបBayernMunich ពិសេសបំផុតគឺ លោកគ្រូបង្វឹកHansiFlickដែលជួយក្រុមយក្សអាល្លឺម៉ង់នេះឈ្នះជើងឯកចំនួន២សម្រាប់រដូវកាលនេះ ក្រោយគាត់មកជំនួសតំណែងរបស់លោកNiko Kovac កាលពីខែវិច្ឆិកា។

ផ្ទុយមកវិញ មួយគ្រាប់របស់Kingsley Comanនេះក៏ជាកាំបិតចាក់ចំកណ្តាលដើមទ្រូងរបស់ក្រុមបារាំងParis St-Germain ពិសេសកីឡាករNeymar និងKylian Mbappeដែលសិតតែជាកីឡាករមានតម្លៃខ្លួនថ្លៃៗតែមិនអាចជួយក្រុម Paris St-Germainឈ្នះជើងឯកបាន។

ក្រុម Paris St-Germainបានឡើងវគ្គផ្តាច់ព្រ័ត្រនេះជាលើកដំបូងហើយក្រោយពេលទទួលបានការវិនិយោគជាច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុន Qatari Sports Investments  មហាសេដ្ឋី សញ្ជាតិកាតាNasser al Khelaifiប្រធានក្លិបParis St-Germain បាននិយាយថាយើងពិតជាក្រៀមក្រំណាស់ចំពោះលទ្ធផលថ្ងៃនេះ តែពួកយើងមិនអាចបំភ្លេចនូវរឿងល្អៗជាច្រើនកន្លងមកនោះឡើយ។

បន្ថែមលើជ័យជម្នះមួយនេះទៀត ក្រុមBayern Munichមានកំណត់ត្រាស្មើនឹងក្រុមហង្សក្រហម LiverpoolដែលទទួលបានជើងឯកChampions League៦ដងដូចគ្នា។ ចំណែកក្រុមReal Madridឈ្នះ១៣ដង និងAC Milanឈ្នះ៧ដង៕ដោយ៖ភារៈ

      

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print