ខេត្តមណ្ឌលគិរី ៖ នេះគឺជាទឹកចិត្តមួយដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរការធ្វើឲ្យមានហាជនជាច្រើននាំគ្នាកោតសរសើរយ៉ាងខ្លាំងខណៈដែរមានជនបរទេសម្នាក់ជិះម៉ូតូអស់សាំងនៅទីស្រយាលនៅឯខេត្តមណ្ឌលគីរី ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលធ្វើដំណើរតាមផ្លូវនោះចុះជួយបូមសាំងពីរថយន្តដើម្បីចាក់ម៉ូតូឲ្យគាត់បន្តដំណើរទៅមុខបានទៀតទាំងនេះគឺជាគំរូល្អមួយដែលគួរចែករំលែក ពីបងប្រុសម្នាក់ដែលមានឈ្មោះក្នុងហ្វេសបុក Vannak Lov បានរៀបរាប់ឲ្យដឹងពីការយកអាសារជួយជនបរទេសម្នាក់ជិះម៉ូតូ អស់សាំងនៅផ្លូវដាច់ស្រយាល នៅខេត្ត មណ្ឌលគីរី ហើយព្យាយាមបូមសាំងពីរថយន្តទៅចាក់ឲ្យជនបរទេសនោះ។
បងប្រុសបានរៀបរាប់លើបណ្តាញសង្គមថា៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ មានជនបរទេសគាត់ជិះម៉ូតូអស់សាំងតាមផ្លូវដាច់ស្រយាល អរគុណបងប្រុសបងស្រីនិងបងបើកឡានដឹកស៊ីម៉ងត៍បានជួយជ្រោមជ្រែងរកវិធីបង្ហូរសាំងយកទៅចាក់ម៉ូតូ(អរគុណបងប្រុសអ្នកស្រុកមណ្ឌលគីរីចេះជួយគ្នា)៕ ដោយ ៖ សសម