ក្រសួងអប់រំយុវជន និងកីឡាគ្រោង​បើក​ដំណើរ​ការ​ឡើង​វិញ​ គ្រឹះស្ថាន​មត្តេយ្យ​សិក្សា បឋមសិក្សា និង​មធ្យមសិក្សា​ក្នុង​ដំណាក់​កាល​ទី​ពីរ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ដើម្បី​ត្រួត​ពិនិត្យ កែ​លម្អ និង​ដាក់​ចេញ​ជា​វិធានការ​សម្រាប់​សាកល្បង​បើក​ដំណើរ​ការ​ឡើងវិញ នូវ​គ្រឹះស្ថាន​មត្តេយ្យ​សិក្សា បឋមសិក្សា និង​មធ្យមសិក្សា​ក្នុង​ដំណាក់​កាល​ទី​ពីរ។ 

ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​នេះ​បាន​សម្រេច​ដាក់​ចេញ​នូវ​អភិក្រម​ពីរ​ដែល​គ្រឹះស្ថាន​សិក្សា​ត្រូវ​អនុលោម​តាម៖

១.ការ​ដាក់​សុវត្ថិភាព សុខុមាលភាព សុខភាព​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ ជា​អាទិភាព

២.ការ​ជំរុញ ការ​អប់រំ​បែប​ចម្រុះ​រវាង​ការ​ធ្វើ​ស្វ័យ​សិក្សា​ពី​ចម្ងាយ ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការ​សិក្សា​ពី​ចម្ងាយ​តាម​បែប​ប្រពៃណី។

សូមជម្រាប​ថា ៖ បើយោងតាម ប្រភពក្រសួងអប់រំយុវជន និងកីឡា កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាពលោក បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា៕ដោយ៖ សិលា

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print