លទ្ធផលនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៣ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៣ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដោយបញ្ជាក់ថា៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៣ ក្រោមមូលបទ « ការពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម ” តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំ ដោយលោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាសហប្រធាន។ កិច្ចប្រជុំ ក៏មានការចូលរួមពី លោក វីន ម៉ឺនត៍ ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និង ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ថ្នាក់ដឹកនាំ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូល មេគង្គ -ឡានឆាងលើកទី១ និងទី២ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៤ និងទី៥ ព្រមទាំងការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំមេគង្គ-ឡានឆាង (២០១៨-២០២២) ដែលបាននាំមកនូវ លទ្ធផលជាវិជ្ជមាន និងបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ជំនឿទុកចិត្ត និងការយោគយល់ គ្នាទៅវិញទៅមក ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង ព្រមទាំងការលើកកម្ពស់ភាពសុខដុមរមនា និងវិបុលភាពរួមគ្នា នៅក្នុងអនុតំបន់នេះ។

ថ្នាក់ដឹកនាំ បានស្វាគមន៍ការតម្លើងកម្រិតនៃកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ -ឡានឆាង ទៅជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងការចែករំលែកព័ត៌មានជលសាស្ត្រនៃទន្លេឡានឆាងរយៈពេលពេញមួយឆ្នាំ របស់ចិន ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវិធានការដ៏សកម្ម ដោយបានបង្កើតភាពជាដៃគូរវាងកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង និង គណៈកម្មការទន្លេមេគង្គ តាមរយៈការចុះហស្កូខាលើអនុស្សារណៈយោគយល់គ្នា រវាងមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡានឆាង ជាមួយ
លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនៅតាម ដងទន្លេ និងបង្កើតសហកម្មនៃកិច្ចសហប្រតិបត្តិការធនធានទឹកក្នុងតំបន់ សម្រាប់និរន្តរភាពនាពេល អនាគត និងអត្ថប្រយោជន៍រួមនៅក្នុងអាងទន្លេ។ ថ្នាក់ដឹកនាំ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសជាសមាជិក ក្នុងការ

គ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ដោយឈរលើស្មារតីសាមគ្គីភាព ការគាំទ្រនិងជួយគ្នាទៅវិញទៅមក

ការចែករំលែកព័ត៌មានទាន់ពេលវេលាអំពីការផ្ទុះឡើងនៃជំងឺ និងគោលការណ៍ណែនាំបច្ចេកទេសសម្រាប់

ការបង្ការ គ្រប់គ្រង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល។ កិច្ចប្រជុំ បានស្វាគមន៍ចិន ដែលបានប្រកាស បង្កើតមូលនិធិពិសេស សម្រាប់វិស័យ សុខភាព សាធារណៈ ស្ថិតក្រោមក្របខ័ណ្ឌមូលនិធិពិសេស កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាមរយៈការគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការក្នុងវិស័យ សុខភាពសាធារណៈនៃប្រទេសសមាជិក។ ថ្នាក់ដឹកនាំ បានបញ្ជាក់សារជាថ្មីនូវឆន្ទៈដ៏មោះមុត និងការប្តេជ្ញារួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ក្នុងការដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺរាតត្បាតុវីដ-១៩ ក៏ដូចជាដោះស្រាយបញ្ហាផ្សេងៗ ទាំងក្នុងកម្រិតតំបន់ និងសកល សំដៅធានាឱ្យបាននូវការងើបឡើងវិញ

នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ប្រកបដោយ ក្តីសង្ឃឹមខ្ពស់ ក្រោយពីវិបត្តិនេះត្រូវបានបញ្ចប់។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈដូចតទៅ៖

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវសមានចិត្ត និងការចូលរួមរំលែកទុក្ខ ចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ ១- ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ សម្តេចតេជោ បានអំពាវនាវប្រទេសជាសមាជិក បន្តរួបរួមសាមគ្គីគ្នា និងមានជំនឿទុកចិត្តទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថា ជំងនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈ ព្រមទាំងជំរុញការធ្វើសមាហរណកម្មតំបន់ ឱ្យកាន់តែស៊ីជម្រៅ និងប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគីនិយម។ លើសពីនេះ សម្តេចតេជោ បានវាយតម្លៃ

ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការផលិតវ៉ាក់សាំង និងការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃ

មួយសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ២- ស្ថិតក្នុងបរិការណ៍ដែលកំណើនសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ សម្តេចតេជោ បានគូសបញ្ជាក់ ពីភាពចាំបាច់ ក្នុងការរក្សាឱ្យបាននូវប្រភពកំណើនថ្មីនៅក្នុងអនុតំបន់។ សម្តេចតេជោ បានជំរុញឱ្យពន្លឿន ការសម្រេចឱ្យបាននូវ ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ នៃ -ឡានឆាង ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មី កំណើន សម្រាប់អនុតំបន់មេគង្គ-ឡានឆាង ក្នុងការជំរុញ ការវិនិយោគលើហេដ្ឋារចនា៕

សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ 

ដោយ៖ សុខ ខេមរា

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print