មន្ត្រីការបរទេសកូរ៉េខាងត្បូង មួយរូបបានលើកឡើងដោយមិនមាន ភស្តុតាងច្បាស់លាស់ថា មេដឹកនាំគីម ជុងអ៊ុន សន្លប់ ហើយប្អូនស្រី Kim Yo-jong ត្រៀមឡើងកាន់អំណាចជំនួសវិញ។
សារព័ត៌មាន New york Post បានផ្សាយថា លោក Chang Song-min អតីតជំនួយការអតីតប្រធានាធិបតី Kim Dae-jung បានលើកឡើង ថាមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ដេកសន្លប់ តែជីវិតមិនទាន់បញ្ចប់នៅឡើយទេ។
ការលើកឡើងរបស់មន្ត្រីកូរ៉េខាងជើង បានធ្វើឲ្យមជ្ឈដ្ឋាន លែងទុកចិត្តទៀតហើយដោយសារតែ រាល់ពេលលោកគីម ជុងអ៊ុនអវត្តមានតែងតែលេចចេញពាក្យចចាមអារាមគ្រប់ពេល។ ថ្មីៗ នេះមន្ត្រីកូរ៉េខាងត្បូងលើកឡើងថា លោកគីមជុងអ៊ុន ធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់វះកាត់បេះដូង។ នៅពេលនោះសូម្បីតែប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ ក៏បានជូនពរលោកគីម ជុងអ៊ុនឲ្យឆាប់ជា។ តែទីបំផុត លោកគីម ជុងអ៊ុន មិនមានឈឺអ្វីឡើយទៅសម្រាកលម្ហែកាយយ៉ាងរំភើយ។
ក្នុងពេលនេះដែរ ព័ត៌មានថា លោកគីមជុងអ៊ុនសន្លប់
នោះ កើតឡើងក្រោយពេល ដែល មេដឹកនាំ គីម ជុងអ៊ុនរំលែកអំណាចឲ្យប្អូនស្រីរបស់ខ្លួនជួយគ្រប់គ្រង ប្រទេសជាតិឲ្យបានល្អ ។
ការប្រកាសរបស់លោកChang Song-min នៅមានការមន្ទិលសង្ស័យ ដោយសារតែព័ត៌មានពាក់ព័ន្ធកូរ៉េខាងជើង ពិតជាសម្ងាត់ខ្លាំងណាស់តិចមានភាគីណាមួយបានដឹង។ រាល់បញ្ហាទាំងឡើយគឺត្រឹមតែសន្និដ្ឋាន ស្មានតែប៉ុណ្ណោះ។ ដូចកាលពីខែមេសា គ្រាន់តែលោកគីមជុងអ៊ុន មិនបង្ហាញខ្លួននៅទីសាធារណៈ៣សប្តាស៍ មានព័ត៌មានចចាមអារ៉ាមខ្លះថា លោកស្លាប់ ខ្លះទៀតថាវះកាត់បេះដូង តែទីបំផុតខុសទាំងអស់៕ ដោយ៖ធីរីណា