ព្រះមហាក្សត្រនិងព្រះមហេសី​ របស់ប្រទេសហុល្លង់​សុំទោសជាសាធារណៈ ដែលបំពានច្បាប់គម្លាតសង្គម

ចែករំលែក៖

ព្រះមហាក្សត្រនិងព្រះមហេសី​ នៃប្រទេសហុល្លង់ នៅថ្ងៃទី​២៤ខែសីហានេះបានសុំទោសនៅលើបណ្តាញសង្គម​ក្រោយពេល មានរូបភាពរបស់ព្រះអង្គត្រូវគេមើលឃើញទៅសម្រាកព្រះកាយក្នុងប្រទេសក្រិក ខណៈពលរដ្ឋហុល្លង់កំពុងអនុវត្តច្បាប់គម្លាតសង្គម។
នៅលើបណ្តាញសង្គម​ Twitter ព្រះមហាក្សត្រ និងព្រះមហេសី​ប្រទេសហុល្លង់ មានព្រះបន្ទូលថា ដោយសារតែ​ភ្លេចព្រះកាយ ទើបព្រះអង្គនិងព្រះមហេសីនៅជិតគ្នា ដូចរូបភាពដែលបានបង្ហោះលើបណ្តាញសង្គម។
ពលរដ្ឋ​ហុល្លង់ បានលើកឡើងថា​ ការគោរពច្បាប់គម្លាតសង្គមដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩ ​ គឺត្រូវតែគោរពឲ្យខ្ជាប់ខ្ជួន បើទោះបីទៅសម្រាកលម្ហែកាយក្តី​ ។ រូបភាពដែលបានបង្ហោះលើបណ្តាញសង្គម​បង្ហាញឲ្យឃើញថា ព្រះមហាក្សត្រ​ មានព្រះជន្ម​៥៣ព្រះវស្សា ព្រះអង្គទ្រង់ឱបព្រះមហេសី​។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ រដ្ឋាភិបាលហុល្លង់បានស្នើដល់ពលរដ្ឋត្រូវតែគោរពច្បាប់គម្លាតសង្គម​ ដើម្បីទប់ស្កាត់ចំនួនអ្នកឆ្លងកូវីដ​-១៩កើនឡើងជាថ្មី ក្រោយអ្នកឆ្លងកូវីដ​-១៩ កើនឡើងខ្ពស់​។ បច្ចុប្បន្ន​ហុល្លង់មានករណីឆ្លងកូវីដ-​១៩​កើនឡើងដល់ទៅជាង​៦៦ពាន់នាក់ ក្នុងនោះមាន អ្នកស្លាប់​៦២០០នាក់ ៕

ដោយ៖ ធី រីណា

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print