សមត្ថកិច្ចបានរកឃើញសពបុរស ជាអ្នកនេសាទ ដែលបាត់ខ្លួនក្នុងសមុទ្រហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ សមត្ថកិច្ចនៃស្នងការនគរបាលខេត្តព្រះសីហនុ និង ក្រុមអូប៊រ័ល្បឿនលឿន GTVC របស់លោកឧកញ៉ា ទៀ វិចិត្រ បានស្វែងរកឃើញសពបុរសអ្នកនេសាទម្នាក់ដែលបាត់ខ្លួនក្នុងសមុទ្រទឹកជ្រៅហើយ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា ៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកសហការណ៍ជាមួយក្រុមហ៊ុនGTVC ដោយប្រើប្រាស់មធ្យោបាយអូរប៊រ របស់ក្រុមហ៊ុនGTVC ចំនួន២គ្រឿង បានធ្វើការស្វែងរកសាកសពឈ្មោះឈឹម ឆេង ភេទប្រុស អាយុ៣១ឆ្នាំបន្ត ដែលបានលោតទឹកសម្លាប់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ រហូតដល់វេលាម៉ោង១០. ៣០ នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រុមកាងារបានប្រទះឃើញសាកសពអណ្តែតទឹកមួយនៅចំណុចដាវលេខ ១០៣.៣៧.៦៦៧,E(ចំងាយប្រហែល ៣ មាយ ពីកោះត្រល់និង ចំងាយប្រហែល ៣០ គីឡូម៉ែត្រពីកន្លែងបាត់ខ្លួន) ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សាកសពមានសភាពហើមរលួយ។
ក្រុមការងារបានអោយសាច់ញាតិនៃសព ក្រោយពីពិនិត្យមើលរួចបានទទួលស្គាល់ថាពិតជាសពបងប្រុសរបស់ខ្លួនពិតប្រាកដមែន។
បច្ចុប្បន្នក្រុមការងារកំពុងរងចាំទូកយន្តឈើ មកទទួលសាកសពដឹកមកលើគោកវិញដើម្បីពិនិត្យតាមបច្ចេកទេសនិងប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print