ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឲ្យដំណើរការសម្ព័ន្ធធានារ៉ាប់រង សម្រាប់ការធានារ៉ាប់រងសុខភាពលើជំងឺកូវីដ-១៩។
ការដាក់ឲ្យដំណើរការសម្ព័ន្ធធានារ៉ាប់រង (Insurance Consortium) សម្រាប់ការធានារ៉ាប់រងសុខតារាលើជំងឺកូដ-១៩។
សូមបញ្ជាក់ថា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមស្ថាប័ននិយ័តករធានារ៉ាប់រង មានកិត្តិយសសូមជម្រាប សាធារណជនមេត្តាជ្រាបថា ៖ កន្លងមក គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការសុខាភិបាលក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការ រីករាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អនុវត្តលើអ្នកដំណើរបរទេសចូលមកប្រទេសកម្ពុជា ដែលក្នុង ទោះមានលក្ខខណ្ឌមួយ តម្រូវឲ្យអ្នកដំណើរបរទេសមួយចំនួន ត្រូវមានការធានារ៉ាប់រងសុខភាពលើជំងឺ -១៩។
ដើម្បីចូលរួមគាំទ្រ និងសម្រួល ដល់ការអនុវត្តវិធានការនេះឲ្យមានប្រសិទ្ធិភាព និងដំណើរការល្អ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការសហការជិតស្និទ្ធជាមួយសមាគមធានារ៉ាប់រងកម្ពុជា ក្នុងការសម្របសម្រួលក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ ដែលមានចំណាប់អារម្មណ៍ក្នុងការផ្តល់សេវាធានារ៉ាប់រងសុខភាពលើជំងឺកូវី-១៩នេះ។ ជាលទ្ធផល មានក្រុមហ៊ុនធានារ៉ាប់រងចំផ្ទួន ៨ និងក្រុមហ៊ុនធានា រ៉ាប់រងបន្តចំនួន ១ បានចូលរួមគ្នាបង្កើតជាក្រុមសម្ព័ន្ធធានារ៉ាប់រង (Insurance Consortium) ដើម្បី ផ្តល់សេវាធានារ៉ាប់រងសុខភាពលើជំងឺកូវីដ-១៩ ចំពោះអ្នកដំណើរបរទេសដែលចូលមកប្រទេសកម្ពុជា។ ក្រុមហ៊ុនដែលចូលរួមក្នុងក្រុមសម្ព័ន្ធធានារ៉ាប់រងនេះ នឹងផ្តល់ការធានារ៉ាប់រងរួមគ្នាទៅលើ ហានិភ័យនៃធានារ៉ាប់រងសុខភាពលើជំងឺកូវីដ-១៩ . គិតចាប់ពីពេលដែលបុគ្គលត្រូវបានធានាត្រូវបានពិ និត្យឃើញលទ្ធផលតេស្តវិជ្ជមាននៃជំងឺកូវិដ-១៩ ក្នុងរយៈពេលសុពលភាពនៃបណ្ណសន្យារ៉ាប់រង ហើយ ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីររដ្ឋដែលកំណត់ដោយក្រសួងសុខាភិបាល រហូតជាសះស្បើយ។ ក្រុម សម្ព័ន្ធធានារ៉ាប់រង នឹងទទួលបន្ទុកលើការចំណាយសម្រាប់ការព្យាបាលជំងឺនេះ ដែលអាចរ៉ាប់រង ទឹកប្រាក់ចំណាយរហូតដល់ចំនួន ៥ម៉ឺនដុល្លារអាមេរិក៕
ដោយ៖ សិលា