ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបានកំពុងធ្វើឡើងរយៈពេល០២ថ្ងៃ ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែសីហា នេះ តាមប្រព័ន្ធវីដេអូ “Video Conference “។
នៅក្នុងកិច្ចប្រជុំនោះ បានលើកយកប្រធានបទសំខាន់ចំនួនបីមកពិភាក្សា ក្នុងនោះរួមមាន៖ “ផលប៉ះពាល់កូវីដ-១៩ ទៅលើការងារសន្តិសុខ “ការវាយតម្លៃទៅលើបរិយាកាសប្រកួតប្រជែងជាយុទ្ធសាស្ត្រ” និង “ពង្រឹងបណ្តាញសម្ព័ន្ធមិត្ត និងដៃគូ សម្រាប់ដោះស្រាយបញ្ហាប្រឈមដែលកើតឡើងថ្មីៗ “៕
ដោយ៖ សិលា
...