បុរសម្នាក់ស្រវឹងធា្លក់ទឹកស្រះលង់ស្លាប់នៅមុខសាលាស្រុកជលគិរី

ចែករំលែក៖

កំពង់ឆ្នាំង ៖ សាកសពបុរសម្នាក់ត្រូវបានគេឃើញក្នុងទឹកស្រះនៅពីមុខសាលាស្រុកជលគិរី ស្ថិតនៅឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ហេតុការណ៍ភ្ញាក់ផ្អើលនេះត្រូវបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងទឹកស្រះនេះ មានឈ្មោះ បាន ស្រេង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ជាកសិករ រស់នៅភូមិ/ឃុំកើតហតុខាងលើ ។ បុរសរងគ្រោះជាពោះម៉ាយ ដែលត្រូវប្រពន្ធលែង រយៈពេល៣ឆ្នាំមកហើយ និង មានកូន៣នាក់ ។
ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា បុរសរងគ្រោះជាមនុស្សចូលចិត្តផឹកស្រាស្រវឹងស្ទើរ រាល់ថ្ងៃ រាល់ពេលផឹកស្រវឹងស្រាម្តងៗដើរដេកនៅតាមគ្រេនៅក្នុងផ្សារ ហើយក្រុមគ្រួសារមិនដែលខ្វល់នោះទេ ។
ក្រុមគ្រួសារបានអោយដឹងទៀតថា នៅល្ងាចថ្ងៃកើតហេតុ បុរសគ្រោះបានផឹកស្រវឹងជោគជាំដើរចុះឡើងតាមផ្លូវក្បែរស្រះ លុះព្រឹកឡើងក៍ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់នៅក្នុងស្រះបាត់ទៅហើយ ។
ក្រោយពីហេតុការណ៍នេះកើតឡើង សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសពនៅកន្លែង កើតហេតុ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារតែធ្លាក់ចូលទឹកស្រះនៅពេលយប់គ្មានអ្នកដឹងទើបបណ្តាលអោយលង់ស្លាប់តែម្តង ។ ក្រោយពីពិនិត្យរួចរាល់សមត្ថកិច្ចបានប្រគល់អោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ចន្ថា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print