ទីបំផុតចៅក្រមសម្រេចឃុំខ្លួនលោកអធិការរងនិងគូកនដាក់ពន្ឋនាគារហើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ប្រភពពីមន្ត្រីតុលាការបានបង្ហើបប្រាប់នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២០នេះឲ្យដឹងថា ក្រុមលោកអធិការរងដ៏ទំនើងដែលផឹកស៊ីបាញ់បោះយ៉ាងសេរីនិងអនាធិបតេយ្យនៅក្នុងបរិវេណសាលាស្រុកសំរោងទងនោះត្រូវបានលោកស្រីចៅក្រមសម្រេចបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺជាបណ្តោះអាសន្នហើយកាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ម្សិលមិញ។
ការសម្រេចឃុំខ្លួនមន្ត្រីនគរបាលទំនើងទាំងប្រាំពីរនាក់នោះត្រូវបានមជ្ឈដ្ឋានមហាជនក៏ដូចជាមន្ត្រីនគរបាលខេត្តមួយចំនួនសម្ដែងនូវការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់លោកស្រីទិត ដាលីន ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺនេះ៕ សេនាស័ក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print