ក្មេងទំនើង៨នាក់ផឹកស៊ីស្រវឹងបង្ករបួសស្នាម ត្រូវមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ករណីហិង្សាដោយចេតនាបង្កឡើងដោយក្មេងទំនើង៨នាក់ត្រូវបានសមត្ថកិច្ចស្រុកអន្លង់វែងធ្វើការឃាត់ខ្លួនបានទាំងអស់ នៅវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ភូមិអាតោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា ករណីហឹង្សាដោយចេតនា បង្កឡើងដោយក្មេងទំនើងមួយក្រុម មានគ្នាចំនួន ០៨ នាក់ ជិះម៉ូតូចំនួន ០៤ គ្រឿង។
ក្រុមក្មេងទំនើងខាងលើមានឈ្មោះដូចខាងក្រោម
ទី១.ឈ្មោះ ខ្លែន វិន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧ.ជ មុខរបរកសិករ បើកបរម៉ូតូម៉ាកWave ពណ៌ខៀវ គ្មានស្លាកលេខ ។
ទី២.ឈ្មោះ សាន ស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចាចាស់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរកសិករ បើកបរម៉ូតូម៉ាក Hongda dream ស៊េរី២០១៧ ឡើងតែមស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AB6764 ។
ទី៣.ឈ្មោះ ស៊ិញ ខ្លូត ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិចាចាស់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរកសិករ បើកបរម៉ូតូម៉ាក Hongda dream ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1AF5742 ។
ទី៤.ឈ្មោះ តាំង សុផុន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចាចាស់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរកសិករ បើកបរម៉ូតូម៉ាក Nex ស៊េរី២០១៨ ពណ៌ក្រហមលាយស ពាក់ស្លាកលេខបាត់ដំបង1Y6965 ។
ទី៥.ឈ្មោះ សឺ ម៉ាយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧ.ជ មុខរបរកសិករ ។
ទី៦.ឈ្មោះ ព្រែក ប្រាក់ ភេទប្រុស អាយុ២០ឆ្នាំ
រស់នៅភូមិចាថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧ.ជ មុខរបរកសិករ ។
ទី៧.ឈ្មោះ ធី ថី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរមៀត ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរកសិករ ។
ទី៨.ឈ្មោះ ឈឺន រ៉ៃ ភេទប្រុស អាយុ២០ឆ្នាំ
រស់នៅភូមិចាចាស់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរកសិករ ។
អ្នកទាំងអស់បាននាំគ្នាទិញស្រារនិងសាច់អាំងក្លែមផឹកនៅនិងកន្លែងដែលបងប្អូនលើតូបលក់ដូរនៅកន្លែងទេសចរណ៍ភ្នំអាតោ លុះដល់ស្រវឹងហើយរករឿងវាយតប់ទៅលើជនរងគ្រោះ។
ទី១.ឈ្មោះ សុខ គឹមហ៊ាន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧ.ជ រងរបួសត្រង់បបូរមាត់ បែកក្បាលផ្នែកខាងមុខ2cm និងរលាត់ខ្នង ។
ទី២.ឈ្មោះ ពេជ្រ រក្ស ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧ.ជ រងរបួសស្រាលបែកក្បាលផ្នែកខាងក្រោយ ១សង់ទីម៉ែត្រ ។
ករណីខាងលើនេះសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៨នាក់នោះ ដើម្បីកសាងសំណុំរឿង ចាត់ការ តាមនីតិវិធី៕ ដោយ៖ ប៉ែន នួន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print