គោមភ្លើងតំណាងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូនឹងត្រូវដាក់បង្ហាញនៅសប្តាហ៍ក្រោយ

ចែករំលែក៖

អ្នករៀបចំតូក្យូអូឡាំពិកនឹងត្រូវដាក់បង្ហាញជាសាធារណៈគោមភ្លើងអូឡាំពិកនៅសារមន្ទីរអូឡាំពិកនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី១ ខែកញ្ញាដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើយោងតាមការប្រកាសរបស់គណៈកម្មការអូឡាំពិកប្រទេសដែលសារព័ត៌មានស៊ីនហួរចេញផ្សាយកាលពីថ្ងៃចន្ទ

ពិធីបង្ហាញអណ្តាតភ្លើង ឬគោមភ្លើងនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ និងមានការចូលរួមពីសំណាក់អភិបាលក្រុងទីក្រុងតូក្យូលោក Yoshiro Mori និងប្រធានគណៈកម្មាធិការអូឡាំពិកជប៉ុនលោក Yasuhiro Yamashita 

គោមភ្លើងអូឡាំពិកដែលត្រូវបានគេបំភ្លឺនៅអូឡាំពិក ប្រទេសក្រិកកាលពីថ្ងៃទី១២ ខែមីនាត្រូវបានរក្សាទុកនៅក្នុងកន្លែងសំងាត់មួយចាប់តាំងពីការបង្ហាញចុងក្រោយនៅហ្វូគូស៊ីម៉ា ហើយត្រូវបានលុបចោលកាលពីថ្ងៃទី៧ ខែមេសានៅពេលដែលប្រទេសជប៉ុនបានត្រៀមសម្រាប់ស្ថានភាពអាសន្នដោយសារវិបត្តិកូវីដ-១៩

គោមភ្លើនេះបានទៅដល់ប្រទេសជប៉ុនកាលពីថ្ងៃទី០ ខែមីនាសម្រាប់ការបញ្ជូនភ្លើងដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែមីនានៅមជ្ឈមណ្ឌលបាល់ទាត់ជាតិ J-Village ក្នុងទីក្រុងហ្វូគូស៊ីម៉ា។ ប៉ុន្តែការបញ្ជូនតត្រូវបានលុបចោលបន្ទាប់ពីការពន្យារពេលនៃការប្រកួតអូឡាំពិក។

របាយការណ៍បាននិយាយកាលពីសប្តាហ៍មុនថា អ្នករៀបចំការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូបានព្យាយាមរក្សាពេលវេលាបញ្ជូនភ្លើង សម្រាប់កីឡាអូឡាំពិកឆ្នាំ២០២០ដែលត្រូវប្រើនៅក្នុងការប្រកួត បានពន្យារពេលនៅឆ្នាំក្រោយ ការបញ្ជូនតគោមភ្លើងនេះត្រូវប្រើរយៈពេល១២១ថ្ងៃ និងឆ្លងកាត់ខេត្តទាំង៤៧ក្នុងប្រទេសជប៉ុន ៕ដោយ៖ភារៈ

...

     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print