ឆៀកចល័ត នៅខេត្តបន្ទាយមានជ័យ កំពង់ធំ ប៉ៃលិន កោះកុង កំពុងបន្តផ្តល់សេ​វាជូនរហូតដល់ថ្ងៃទី២៤-២៨ ខែសីហា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តរំឮកថា៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត កំពុងបន្តដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តប៉ៃលិន ខេត្តកោះកុង ចាប់ពីថ្ងៃទី២៤-២៨ ខែសីហា ឆ្នាំ២០២០។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
-ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤
-ប្រឹក្សាយោបល់៖ ០៨៥ ៩២ ៩០ ៩០ | ០៦៧ ៩២ ៩០ ៩០ | ០១៥ ៩២ ៩០ ៩០៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print