អ្នកមិនបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង អាចប្រឈម បង្ហាញបញ្ជីឈ្មោះជាសាធារណៈ និងសង្គម Facebook

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញសម្រាប់ខែកក្កដាឆ្នាំ២០២០។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និង ស្ថាប័នឯកជនទាំងអស់ ដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅក្នុងអំឡុងពេលនៃថ្ងៃ ឈប់សម្រាកចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នោះ សូមមេត្តារួសរាន់ធ្វើការបង់ថ្លៃសេវា ប្រមូលសំរាម និងសំណល់រឹង តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ចរទូទាត់នៅ ធនាគារ ACLEDA, ABA, WING, AMK, WB Finance, Prince Bank, ស្ថាបនា ឬតាមភ្នាក់ងារទូទាត់ផ្សេងៗ ទៀតដូចជា eMONEY, Lyhour Weiluy, P Pay, និងDara Pay សម្រាប់ខែកក្កដា ឆ្នាំ២០២០ នេះ ព្រោះនៅសល់ រយៈពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ។

ចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ដែល ពុំទាន់បានទូទាត់បំណុលសរុប ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រដ្ឋបាលរាជធានីភ្នំពេញនឹងចេញលិខិតអញ្ជើញ រំលឹកជាថ្មីម្តងទៀតឱ្យទូទាត់ បំណុលរួម។ ក្នុងករណ៏នៅតែមិនព្រមបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តនូវវិធានការមួយចំនួនដូចខាងក្រោម៖
១-បញ្ចេញបញ្ជីឈ្មោះជាសាធារណៈ តាមបណ្តាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា។
២- កត់ត្រាជាបំណុល ហើយអនុវត្តនូវវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្តោះអាសន្ន ។
៣- អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print