ដំណឹងល្អ..! ពលករក្នុងវិស័យឧស្សាហកម្មដែលចប់អាណត្តិ៣ឆ្នាំ ឬ៤ឆ្នាំ១០ខែ អាចដាក់ពាក្យស្វែងរកការងារក្នុងវិស័យកសិកម្មបាន

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងល្អ..! ពលករក្នុងវិស័យឧស្សាហកម្មដែលចប់អាណត្តិ៣ឆ្នាំ ឬ៤ឆ្នាំ១០ខែ អាចដាក់ពាក្យស្វែងរកការងារក្នុងវិស័យកសិកម្មបាន។ នេះបើយោងតាមតាមសេចក្តីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដែលអង្គភាព «នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់បងប្អូនពលករ ពលការិនីខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េកាន់ប្រភេទទិដ្ឋាការ E-9 ឱ្យបានជ្រាបថា ៖ យោងតាម សេចក្តីជូនដំណឹងរបស់អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េ ពលករ-ពលការិនីបរទេសដែលបានបញ្ចប់ អណត្តិចំនួន ០៣ ឆ្នាំ ឬ ០៤ ឆ្នាំ ១០ ខែ អាចដាក់ពាក្យស្វែងរកការងារធ្វើក្នុងវិស័យកសិកម្ម និងនេសាទ ដែលមានរយៈពេលចាប់ពី ៣០ ថ្ងៃ ដល់ ៩០ ថ្ងៃ នៅសាធារណរដ្ឋកូរ៉េ ១. ជាពលករកាន់ប្រភេទទិដ្ឋាការ E-9 ។ លក្ខខណ្ឌសំខាន់ៗរួមមាន ៖
២. ធ្លាប់ ឬជាពលករធ្វើការក្នុងវិស័យឧស្សាហកម្ម
៣. ត្រូវដាក់ពាក្សស្វែងរកការងារធ្វើនៅមជ្ឈមណ្ឌលគាំពារពលករបរទេស ឬចុះឈ្មោះតាមគេហទំព័រ WWW.eps.go.kr

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបញ្ជាក់ថា៖ ពលករខុសច្បាប់ ឬពលករធ្វើការក្នុងវិស័យកសិកម្ម ឬសំណង់ មិនអាចដាក់ពាក្យបានទេ។ ចាប់ទទួលពាក្យ ចុះឈ្មោះស្វែងរកការងារធ្វើពីថ្ងៃច័ន្ទ ទី២៤ ខែសីហា ដល់ ថ្ងៃច័ន្ទ ទី០៩ ខែ
កញ្ញា ឆ្នាំ២០២០។
សម្រាប់ព័ត៌មានបន្ថែម សូមបងប្អូនទំនាក់ទំនងមជ្ឈមណ្ឌលគាំពារពលករបរទេសនៅតាមតំបន់ ឬ ស្ថានឯកអគ្គរាជទូតកម្ពុជាតាមរយៈលេខទូស័ព្ទ ០២ ៣៧៨៥ ១០៤១៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print