ជនជាតិចិន១២នាក់ ប្រុងឆ្លងដែនខុសច្បាប់ចូលប្រទេសឡាវ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួន

ចែករំលែក៖

ខេត្តព្រះវិហារ៖ កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនជនជាតិចិនយ៉ាងណោចណាស់មានចំនួន១២នាក់ និងជនជាតិខ្មែរម្នាក់ ដែលជាអ្នកបើករថយន្តតាក់ស៊ី នៅចំណុចភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ពីបទលួចឆ្លងដែនដោយខុសច្បាប់។ នេះបើតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ។ 

ការបង្ក្រាបនេះ អនុវត្តតាមបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានទៅទទួលយកជនបរទេសសញ្ជាតិចិនខាងលើ នៅវេលាម៉ោង០១៖១៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ មានចំនួន១១នាក់ និងស្រី២នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែនដោយខុសច្បាប់ និងម្នាក់ទៀតពាក់ព័ន្ធករណីមានបំណងលួចឆ្លងដែនចេញពីកម្ពុជា ទៅប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ។

សូមជម្រាបថា៖ បន្ទាប់ពីកម្លាំងជំនាញអន្តោប្រវេសន៍ធ្វើការសួរនាំ និងកសាងនីតិវិធីរួច នៅព្រលប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ជនជាតិចិនទាំង១២នាក់ និងបុរសជនជាតិខ្មែរម្នាក់ ដែលជាអ្នករត់តាក់ស៊ី ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃនៅមណ្ឌលចត្តាឡីស័ក ខេត្តព្រះវិហារផងដែរ។ ដោយឡែកចំពោះវិធានការបន្ត សមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធីជាក្រោយ បន្ទាប់ពីពួកគេជាជនសង្ស័យធ្វើចត្តាឡីស័ករួច ក្នុងរយៈពេល ១៤ថ្ងៃនោះ៕ដោយ៖ សិលា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print