ខេត្តស្វាយរៀង៖ ទោះបីជាភូមិសាស្ត្រទឹកដីខេត្តស្វាយរៀងការធ្វើចំការដូងក្រអូបនេះមិនមានច្រើនប៉ុន្តែជីវភាពប្រជាកសិករមួយគ្រួសារ
បានដាំលើផ្ទៃជាង៨ហិកតាស្ថិតនៅក្នុងភូមិ រាមជោ ឃុំ ស្វាយតាយាន ស្រុក កំពង់រោទ៍ ខេត្តស្វាយរៀងបានផលល្អប្រសើរ។
លោក អ៊ុក និងភរិយាឈ្មោះ ណេ ដែលជាម្ចាស់ចំការដូងក្រអូបស្ថិតនៅភូមិ រាមជោ ឃុំ ស្វាយតាយាន ស្រុក កំពង់រោទ៍ ខេត្តស្វាយរៀង
បានប្រាប់អ្នកសារព័ត៌មានថាដោយសារតែលោកមើលឃើញនូវទីផ្សារដូងក្រអូបដែលមានហាងឆេងលក់បានថ្លៃនិងមិនខ្លះទីផ្សារទិញនោះទេទើបលោកចំណាយថវិកាអស់យ៉ាងច្រើនដាក់ដាំ២០០០ជាងដើមលើផ្ទៃដីជាង៨ហិកតាដោយមានជួលអ្នកថែទាំអោយប្រចាំនៅចំការតែម្តង។
លោកបានបន្តទៀតថាការដាំដូងក្រអូបមិនងាយស្រួលនោះទេនិងចំណាយដើមទុនអស់ច្រើនណាស់បើទិញពូជដូងក្រអូបខុស ឬការថែទាំមិនដិតដល់ហើយគ្មានបច្ចេកទេសដាំវាខូច ឬគ្មានផ្តល់ផលយើងអោយធ្វើយើងខាត់លុយចោលទទេៗចំពោះពូជដូងក្រអូបលោកបានទិញពីប្រទេសវៀតណាមក្នុង១២០០០ទៅ១៣០០០រៀលឈ្នួលដឹកមកគេគិតផ្សេងទៀត។
លោកនិងភរិយាក៏បានប្រាប់នូវបច្ចេកទេសខ្លះៗពីការដាំដូងក្រអូបអោយទទួលបានផលល្អននដោយមុននិងដាំត្រូវធ្វើដីដោយជីកជាទរទឹកទទឹងមួយម៉ែត្រជម្រៅមួយម៉ែត្រតាមចន្លោះដើមដូង ហើយត្រូវជីកជាប្រឡាយជុំវិញ ការដាក់ដើមដូងដាំត្រូវជីកមួយម៉ែត្រទៅមួយម៉ែត្រកន្លះបួនជ្រុងជម្រៅក៏ដូចគ្នាដែរនិងត្រូវដាក់គម្លាតគ្នាពីមួយដើមទៅមួយដើម៥ម៉ែត្រពីគ្នាក្រាលជីធម្មជាតិនៅបាតរួមធ្វើទំនប់មានផ្លូវទឹកចេញកុំអោយជោគជាំពេកព្រោះធ្វើអោយដើមដូងងាប់។ ទរទឹកបើមានទឹកច្រើនពេកក៏មិនបានដែរត្រូវបូបចេញវិញ។
លោកបានបញ្ជាក់ថា៖ ចាប់ដាក់ដើមដូងដាំវាធំបានបន្តិចត្រូវដើរវែកមើលគមដូង ឬដើមដូងគ្រែងមានសត្វវាសុី បើមានសត្វសុីហើយមើលមិនទាន់ធ្វើអោយដើមដូងងាប់ភ្លាមនោះ។ ក្រៅពីដាំដូងក្រអូបគ្រួសារគាត់ក៏បានដាក់ដើមក្រញូងជាច្រើននិងដាក់បន្លែគួបផ្សំជាច្រើនមុខថែមទៀតតាមចន្លោះដើមដូង ហើយទរទឹកនិងប្រឡាយស្រះក៏មានត្រីស្រែច្រើនមិនតែប៉ុណ្ណោះគាត់ដាក់សត្វគោមាន់ទារាប់រយក្បាលក្នុងចម្ការរបស់គាត់ផងដែរ៕ ដោយ៖ យឹម សុថាន