ភ្នំពេញ៖ រយៈពេល៤ថ្ងៃ ទៅហើយ ដែលសាច់ញាតិមិនទាន់បានឃើញសពយុវជន លង់ទឹកនៅកន្លែងឆ្នេរកម្សាន្តកោះដាច់ ខណៈពួកគាត់មកសប្បាយក្លាយជាទុក្ខ។
សូមបញ្ជាក់ថា៖ សាច់ញាតិ បានប្រកាសស្វែងរកសាកសពយុវជនអាយុ ១៨ឆ្នាំម្នាក់ លង់ទឹកស្លាប់ នៅឆ្នេរកម្សាន្តកោះដាច់ តាំងពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។ គិតមកដល់ពេលនេះ ក្រុមយុវជនស្ម័គ្រចិត្ត និងក្រុមអាជ្ញាធរ ប្រចាំការនៅឆ្នេរកម្សាន្តកោះដាច់ នៅមិនទាន់រកសពមិនទាន់ឃើញនៅឡើយទេ។ យុវវជនឈ្មោះ ប៊ិន ទីទី អាយុ ១៨ ភេទប្រុស ភិនភាគខោខូវប៊យជើងវែងពណ៍ខ្មៅ អាវយឺតដៃវែងពណ៍ខ្មៅ។
បើមានបងប្អូនណា ប្រទះឃើញសាកសព ដូចមាន ភិនភាគខាងលើ សូមទំនាក់ទំនងលេខទូរសព្ទ 092888268 ០៩២ ៨៨ ៨២ ៦៨ និង ០១៥ ៥១ ៥១ ៦៣។ និងសូមចូលរួមរំលែកទុក្ខក៏ក្រៀមក្រំជាមួយសាច់ញាតិផង៕
ដោយ៖ សិលា
...