កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបញ្ជូនជនសង្ស័យ៤នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានបញ្ជូនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។
គួរបញ្ជាក់ថា នៅវេលាម៉ោង ១៨:០០ នាទី ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការខេត្ត និងដឹកនាំដោយលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបករណីជាក់ស្តែងនូវការរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលឆ្លងកាត់ពីខេត្តប៉ៃលិន បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ដើម្បីចូលទៅរាជធានីភ្នំពេញ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ គឺ១-ឈ្មោះ ឆឹង ច័ន្ទដារ៉ា (ហៅចែមុំ) ភេទស្រី អាយុ ៥៣ឆ្នាំ មានទីលំនៅនៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ, ២-ឈ្មោះ សាយ នី ភេទស្រី អាយុ៦៨ឆ្នាំ មានទីលំនៅផ្ទះលេខ៥៥០ ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ, ៣-ឈ្មោះ សុន សារ៉ាយ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ៤-ឈ្មោះ ឆឹង ម៉ារ៉ូត ភេទប្រុស អាយុ១៨ ឆ្នាំ មានទីលំនៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួនកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានដកហូតនូវវត្ថុតាងរួមមាន :
ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ១០ កញ្ចប់ ទម្ងន់ ៥០.៥៩ ក្រាម (គិតរួមទាំងសំបកវេចខ្ចប់), ដុំក្រាមពណ៌សថ្លាចំនួន១ថង់ ទម្ងន់៣១២.៧៨ ក្រាម (គិតរួមទាំងសំបកវេចខ្ចប់) , កញ្ឆាក្រៀម (មូរជាបារី) ចំនួន ៣០ ដើម, រថយន្តម៉ាក STAREX ពណ៌ស១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2M- 2845 , ទូរស័ព្ទដៃចំនួន៤គ្រឿង,កាបូបដៃចំនួន១ រួមជាមួយនិងប្រាក់ចំនួន ២២៤.០០០ រៀល ,សៀវភៅធនាគារ ABA ១ ក្បាល និងកាត ATM ១ សន្លឹក ៕ ដោយ ៖ សសម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print