ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ការគាំទ្របច្ចេកទេស គោលការណ៍ណែនាំ ការធ្វើបទអន្តរាគមន៍ និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ក្នុងឱកាសនោះ លោក សាយ សំអាល់ បានបានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធ ជាពិសេសរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានចូលរួមអនុវត្តមុខងារគ្រប់គ្រងវិស័យបរិស្ថាននាពេលកន្លងមកតាមមូលដ្ឋានបានល្អប្រសើរ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានបង្ហាញពីការគាំទ្រ និងអភិវឌ្ឍសមត្ថភាព តាមតម្រូវការជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់ការចូលរួមអនុវត្តមុខងារគ្រប់គ្រងបរិស្ថាននៅថ្នាក់ក្រោមជាតិ ជាពិសេសការគ្រប់គ្រងសំរាម សំណល់រឹងសំរាមទីប្រជុំជន និងការអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ក្នុងគោលដៅពង្រឹងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានផ្ទេរមុខងារសំខាន់ៗចំនួន៥ជូនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន៖ ការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ការងារគាំពារបរិស្ថាន ការងារចំណេះដឹង និងព័ត៌មានបរិស្ថាន និងការងារអភិវឌ្ឍន៍ដោយចីរភាព។ វេទិកានៅថ្ងៃនេះចាប់ផ្តើមមានលក្ខណៈតំបន់ ដែលមានរដ្ឋបាលថ្នាក់ក្រោមជាតិ មានចំនួន៣ខេត្ត រួមមានខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប ចូលរួមធ្វើការពិភាក្សាអំពីស្ថានភាពពិត ដោះស្រាយបញ្ហាជាក់ស្តែង និងយកទៅអនុវត្តក្នុងមូលដ្ឋានរបស់ខ្លួនចំគោលដៅ តាមរយៈការប្រគល់មុខងារទាំងអស់ ជាពិសេសការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជនឱ្យបានស្អាត៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print