កីឡាករវាយតឺន្នីស Novak Djokovic បានយកឈ្នះកីឡាករ Jan-Lennard Struff របស់អាល្លឺម៉ង់ក្នុងលទ្ធផល ៦-៣ និង ៦-១ កាលពីថ្ងៃពុធដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍Western & Southern Open វគ្គ៨ក្រុមចុងក្រោយដែលគាត់នឹងត្រូវប៉ះជាមួយកីឡាករសញ្ជាតិអេស្ប៉ាញ Roberto Bautista Agut ។
កីឡាករលេខមួយពិភពលោក Djokovic បានបន្តយកឈ្នះកីឡាករ Jan-Lennard Struff ដើម្បីដណ្តើមកៅអីវគ្គបន្ត ដោយការប្រកួតគ្នារយៈពេល៦២នាទីដើម្បីដឹងលទ្ធផលចាញ់ឈ្នះ។
ជាមួយនឹងជ័យជម្នះនេះ Djokovic បានកក់កៅអីជាមួយកីឡាករផ្សេងទៀតដូចជា Jimmy Connors, Stefan Edberg, Roger Federer និង Bill Talbert ឆ្លងទៅពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឯព្រឹត្តិការណ៍ ATP Masters 1000 ផងដែរ។
កីឡាករ Bautista Agut បានយកឈ្នះកីឡាករ Daniil Medvedev គួរឱ្យភ្ញាក់ផ្អើលដោយលទ្ធផល១-៦, ៦-៤ និង ៦-៣ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ឱកាសនៃជ័យជម្នះរបស់កីឡាករ Bautista Agut បានធ្វើឲ្យកីឡាករសញ្ជាតិអេស្ប៉ាញវ័យ៣២ឆ្នាំរូបនេះបានធ្វើដំណើរឆ្លងកាត់សិតទី១ និងមានឱកាសរកបាន៣ពិន្ទុនៅដើមតង់ទី២។
ការប្រកួតព្រឹត្តិការណ៍វាយតឺន្នីស Western & Southern Open នឹងចាប់ផ្តើមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅចុងសប្តាហ៍នេះ បន្ទាប់ពីប្រកួតវគ្គជម្រុះវគ្គ១៦ក្រុមចុងក្រោយអស់នៅថ្ងៃព្រហស្បតិ៍នេះ៕ដោយ៖ភារៈ