រថយន្តព្រូសបេីកឆ្លងផ្លូវជ្រុលទៅបុកម៉ូតូរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសស្រាលខណៈកំពុងបេីកបរម៉ូតូឌុបគ្នាសុខៗត្រូវរថយន្តព្រូសបេីកឆ្លងផ្លូវជ្រុលមកបុកកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូល​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចផ្លូវលេខ១០៥​ កែងផ្លូវលេខ៤៨៨​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌចំការមន​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរស២នាក់ជិះម៉ូតូម៉ាកវីវ៉ា​ ពាក់ស្លាកលេខបាត់ដំបង់1C-0831តាមបណ្តោយផ្លូវលេខ​ ៤៨៨​ ក្នុងទិសដៅពីកេីតទៅលិច
ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកព្រូសពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2BF-6224 ធ្វេីដំណេីរតា​មបណ្តោយផ្លូវលេខ៤៨៨ក្នុងទិសដៅពីលិចទៅកេីតហេីយបានបត់ឆ្វេងក៏ជ្រុលទៅបុកម៉ូតូគាបជាប់រងរបួសធ្ងន់ស្រាល២នាក់។

បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានជំនាញធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖ សុខាសែន​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print