ខេត្តស្ទឹងត្រែង: ភ្លើងធ្លាក់រញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ អាចបង្កហានិភ័យដល់ពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរ តាមរថយន្តនិងម៉ូតូ ធ្វើឲ្យពួកគាត់មានការភ័យខ្លាច និងព្រួយបារម្ភជាពិសេសនៅពេលយប់ ខ្សែភ្លើងរញ៉េរញ៉ៃ ហើយបង្កហានិភ័យ នៅតាមបណ្ដោយផ្លូវចាក់បេតុង ចំណុចក្រោយអន្ទង់ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែងទាំងមូល បានសង្កេតឃើញនិងលើកឡើង ក៏ដូចសំណូមពរដល់អាជ្ញាធរអគ្គិសនីថា: ខ្សែភ្លើងជាច្រើនមានសភាពធ្លាក់រញ៉េរញ៉ៃ ជាច្រើនកន្លែងមានតិចហើយនិងច្រើនសសៃ អាចបង្កហានិភ័យដល់ពួកគាត់ ក្នុងការប្រើប្រាស់ភ្លើង ជាពិសេសខ្សែភ្លើងដែលធ្លាក់ ចុះដល់ដីគ្មានសណ្ដាប់ធ្នាប់ ដែលកំពុងបង្កហាភ័យដល់ពួកគាត់ ក្នុងពេលកំពុងធ្វើដំណើរដែលខ្សែភ្លើងនោះ ខ្លះធ្លាក់កាត់ទទឹងផ្លូវ ដូចជាអ្នកជីះកង់ ជិះម៉ូតូ និងបើកបររថយន្ត វាអាចទាក់ដាច់ឬក៏អាចបង្កឪ្យដួល ដោយសារខ្សែភ្លើងនោះនឹងអាចឆ្លងឆក់ ធ្វើឲ្យគ្រោះថ្នាក់អាចបាត់បង់ដល់ជីវិតមនុស្សក៏មាន ដោយប្រការណាមួយ។ ដូច្នេះពួកគាត់បានស្នើសុំឪ្យជំនាញ (EDC) ដែលមិនបានគិតគូរដល់ ឬយកចិត្តទុកដាក់និងដោះដូរខ្សែថ្មី ឬក៍រុះរើរៀបចំសារជាថ្មីឡើងវិញទៅតាមប្រព័ន្ធ និងស្តង់ដារជៀសវាងមានហានិភ័យផ្សេងៗ ដែលពួកគាត់កំពុងតែប្រើប្រាស់ ហើយក៏កំពង់មានការព្រួយបារម្ភ និងភ័យខ្លាចទៅលើបង្គោលឈើចាស់ៗទាក់ខ្សែភ្លើង ជាពិសេសក្មេងតូចៗដោយមិនបានប្រុងប្រយ័ត្ន។
ជុំវិញរឿងនេះលោកស៊ារ ប៉ាច ប្រធានសាខាអគ្គិសនីខេត្តស្ទឹងត្រែង បានឪ្យអ្នកសារព័ត៌មានយើងដឹងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ ក្រោយដឹងថាមានខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃទើបលោក ចុះមកពិនិត្យលោកថាហ្នឹងឲ្យមន្ត្រីជំនាញ ចុះមកធ្វើការរុះរើដោះស្រាយខ្សែភ្លើងរៀបចំឡើងវិញ នៅថ្ងៃទី២៨ស្អែកនេះ មិនឱ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋឡើយ។
លោកបន្តថា:នេះគឺជាខ្សែភ្លើងចាស់ដែលពីមុន ប្រើម៉ាស៊ីនភ្លើងនិងដាក់បង្គោលរឿងខ្សែភ្លើង ដោយបង្គោលឈើហើយកម្លាំងកំពុងតែរៀបចំ ដាក់បង្គោលភ្លើងស៊ីម៉ង់ រាយខ្សែភ្លើងមេមិនដាក់ប្រអប់គីឡូភ្លើងគ្រប់កន្លែង មានផ្លូវមានមនុស្សនៅ នឹងដាក់បង្គោលភ្លើង រាយខ្សែភ្លើងដល់ទីនោះ មិនឱ្យពលរដ្ឋពិបាកប្រើភ្លើងមិនដឹងទេ ជាក់ស្តែងដូចជាភូមិដែលនៅដាច់ស្រយាលឆ្លងទឹកទន្លេសេកុង ដូចជានៅភូមិស្ដៅ ឃុំស្ដៅ ស្រុកសេសានយើងក៏មានភ្លើងប្រើដែរ និងភូមិកោះក្រូច ក៏កំពុងតែរៀបចំដឹកបង្គោល ដាក់ពង្រាយហើយ ចំណែកខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃ ហើយជាខ្សែភ្លើងចាស់ៗពីមុនមកនោះ លោកនឹងធ្វើការរុះរើរៀបចំសាជាថ្មីឡើងវិញទាំងអស់។
ចំណែកលោកជា វណ្ណ ចៅសង្កាត់ស្ទឹងត្រែងបានឪ្យដឹងដែរថា: ខាងអាជ្ញាធរអគ្គិសនីកម្ពុជាខេត្ត គួរតែយកចិត្តទុកដាក់ក្នុងករណីនេះ វាជាបញ្ហាធំចំពោះខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃនេះ វាអាចបង្កហានិភ័យខ្លាំងណាស់ដល់ប្រជាពលរដ្ឋ កំដឹងតែពីរដល់ខែគិតលុយ លើសខ្វះតិចតួចពិន័យ ដោយមិនគិតហានិភ័យបះពាល់អាយុជីវិតអ្នកដ៍ទៃ។
លោកបន្តថាលោកនិងរាយការណ៍ជូនលោកអភិបាលក្រុង ក្នុងករណីនេះដើម្បីឪ្យជំនាញអគ្គិសនីរៀបចំឡើងវិញ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗដល់ពលរដ្ឋ ដោយសារខ្សែភ្លើងធ្លាក់រាយពាយ រញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ការ នេះជាកំហុសខាង(EDC) គួរតែត្រួតពិនិត្យឡើងវិញ៕ដោយ!មាស សុផាត