ការ​ចុះ​ត្រួត​ពិនិត្យ​ស្ថានភាព​បន្ទប់​រៀន​នៅ​តាម​សាលា​នៃ​បណ្ដា​រាជធានី​ខេត្ត ដើម្បី​ត្រៀម​ការ​ចូល​រៀន​ដំណាក់​កាល​ទី២

ចែករំលែក៖

ភ្នំពេញ៖ គណៈ​គ្រប់គ្រង​តាម​បណ្ដា​ខេត្ត​នានា​អម​ដំណើរ​ដោយ​មន្ត្រី​អប់រំ​យុវជន និង​កីឡា អាជ្ញាធរ​ក្នុង​តំបន់​គណៈ​គ្រប់គ្រង​សាលារៀន​លោកគ្រូ​អ្នកគ្រូ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​រៀបចំ​ស្ថានភាព​បន្ទប់​រៀន​នៅ​តាម​សាលា​នីមួយៗ​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ចូល​រៀន​ឡើងវិញ​ក្នុង​ដំណាក់​កាល​ទី​២។

ការ​ចុះពិនិត្យនេះត្រូវបានធ្វើឡើង​បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា​ចេញសេចក្ដីណែនាំ​អំពី​ការ​បើក​ដំណើរ​ការ​គ្រឹះស្ថានសិក្សាឡើងវិញ ក្នុងដំណាក់កាលទី២ ដើម្បីធានាបានថាការបើកដំណើរការនេះប្រកបដោយ​ស្តង់ដា SOP តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ធ្វើ​យ៉ាង​ឱ្យ​បរិស្ថាន​សិក្សា​ប្រកប​ដោយ​សុវត្ថិភាព​បរិយាបន្ន ផាសុកភាព និង​មេត្រីភាព កៅអី​អង្គុយ​សម្រាប់​សិស្សានុសិស្ស​ត្រូវរក្សា​គម្លាត​សុវត្ថិភាព​យ៉ាង​ហោច​ណាស់​២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ដោយកំណត់សិស្ស​មិន​ឱ្យ​លើស​ពី​១៥ ទៅ២០នាក់ ក្នុងមួយថ្នាក់​បញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print