ក្រសួងសុខាភិបាល ប្រកាសហាមមិនឱ្យលក់គ្រភ្នំពេញ៖ ក្រសួងសុខាភិបាល ហាមមិនឱ្យគ្រឿងសម្អាងម៉ាក «ស្រីម៉ា ស្គីនឃែ» និង «ស្រីម៉ា រក្សាសម្រស់ PSM» ព្រោះជាផលិតផលមិនស្របច្បាប់។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ស្តីពីការហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងម៉ាក ស្រីម៉ា ស្ដីនយែរ និង ស្រីម៉ា រក្សាសម្រស់PSM គ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះស្រីម៉ា រក្សាសម្រស់ និងគណនីផ្សេងៗជាច្រើនទៀតកំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងម៉ាក ស្រីម៉ាស្គីនឃោរ និងស្រីម៉ា រក្សាសម្រស់ PSM គ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ។ អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវ ឱ្យរាល់ការចរាចរផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋីមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រប្រវេទន៍ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាប់ត្រដែលត្រឹមត្រូវគឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរណផលិតផលគ្រឿងសំអាង ២-ផ្នែកខាងក្រោមមានលេខប្រវេទន៍ដូចមានតំរូភ្ជាប់ជាមួយ។ ក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយលក់ ផលិតផលគ្រឿងសម្អាងតាមបណ្តាញសង្គមហ្វេសប៊ុករបស់គណនីខាងលើ និងឈប់ប្រើប្រាស់ផលិតផលគ្រឿង សម្លាំងម៉ាក ស្រីម៉ា ស្ដីនយេរ និងស្រីម៉ា រក្សាសម្រស់ PSMI គ្មានលេខប្រវេទន៍បន្តទៀត។ ក្រសួងសុខាភិបាលតម្រូវ ឲ្យ ម្ចាស់គណនីទាំងអស់ខាងលើត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ លក់ ឬចែកចាយផលិតផលគ្រឿងសម្អាង ស្រីម៉ា ស្ដីនយេរ និងស្រីម៉ា រក្សាសម្រស់ PSM គ្មានលេខប្រវេទន៍ខាងលើនេះជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ ដែលនាំ ចូល ផ្សព្វផ្សាយ ចែកចាយ ឬលក់ ផលិតផលគ្រឿងសម្អាងម៉ាក ស្រីម៉ា ស្ដីនយេរ និងស្រីម៉ា រក្សាសម្រស់ PSM គ្មានលេខប្រវេទន៍ទាំងអស់ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយឬលក់ផលិតផល គ្រឿងសម្អាងម៉ាក ស្រីម៉ា ស្ទីនបែរ និងស្រីម៉ា រក្សាសម្រស់ PSM គ្មានលេខប្រវេទន៍ខាងលើនេះ សូមបងប្អូន ប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ bob brno, 09n Gbb nbo1
សូមភ្ជាប់មកជាមួយនូវរូបភាពគណនី និងផលិតផលគ្រឿងសម្អាងម៉ាក ស្រីម៉ា ស្ទីនឿនិងស្រីម រក្សាសម្រស់ PSM គ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល៕
ដោយ៖ សុខ ខេមរា