ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ៖ រដ្ឋាភិបាលម៉ាឡេស៊ីសម្រេចបន្តសុពលភាព នៃការអនុវត្តបទបញ្ជារឹតបន្តឹង នៃការធ្វើដំណើរ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជូនដំណឹងមកថា ៖ រដ្ឋាភិបាលម៉ាឡេស៊ីសម្រេចបន្តសុពលភាព នៃការអនុវត្តបទបញ្ជារឹតបន្តឹង នៃការធ្វើដំណើរ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយរយ:ពេល ៤ខែបន្ថែមទៀត ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០។

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋ ពលករ-ពលការីនី សិស្ស និស្សិត ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅប្រទេស – ម៉ាឡេស៊ីជ្រាបថា ៖ ដើម្បីបន្តទប់ស្កាត់ និងលុបបំបាត់ការរីករាលដាលនៃការចម្លងជំងឺកូវីដ១៩ ឱ្យទទួល បានជោគជ័យ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចបន្តសុពលភាពនៃការអនុវត្តបទបញ្ជារឹតបន្តឹងការធ្វើ ដំណើរជាមួយលក្ខខណ្ឌបន្ធូបន្ថយ (Recovery Movement Control Order – RMCO) រយៈពេល ៤ខែ បន្ថែមទៀត ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ប្រទេសម៉ាឡេស៊ីមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩.៣០៦ នាក់ ដែលក្នុងនោះ អ្នកជាសះស្បើយមានចំនួន ៩.០៣០ នាក់ អ្នកកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន ១៥៥ នាក់ និងអ្នកស្លាប់សរុបមានចំនួន ១២៥ នាក់។

ស្ថានឯកអគ្គរាជទូតសូមអំពាវនាវដល់ប្រជាពលរដ្ឋ ពលករ ពលការិនី សិស្ស – និស្សិតកម្ពុជា – ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី សូមបន្តអនុវត្តតាមការណែនាំនានារបស់អាជ្ញាធរប្រទេស ម្ចាស់ផ្ទះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូន រហូតដល់មានការជូនដំណឹងជាថ្មី។

ក្នុងករណីចាំបាច់បន្ទាន់បងប្អូនប្រជាពលរដ្ឋអាចទាក់ទងមកស្ថានទូតតាមលេខទូរសព្ទ ឬ

បញ្ជូនសារមកកាន់ WhatsApp លេខ៖

+60168594868 កិច្ចការកុងស៊ុល) +601126263390 កិច្ចការពលករ) +85511460505 កិច្ចការនិស្សិត) ,

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទាំងអស់ ជ្រាបជាព័ត៌មាន និងជួយផ្សព្វផ្សាយបន្ត៕

    

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print