សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយដល់គ្រួសារទទួលរងគ្រោះថ្នាក់ដោយខ្សែភ្លើងឆក់ នៅខេត្តព្រៃវែង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចុះសួរសុខទុក្ខជាមួយលោក អ៊ុង ឃៀន អាយុ ៤១ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់យុវជន វ៉ន ខាវ អាយុ ១៩ឆ្នាំ ដែលបានទទួលរងគ្រោះថ្នាក់ដោយខ្សែភ្លើងឆក់ យុវជន វ៉ន ខាវ មានស្រុកកំណើតនៅភូមិប្រស្នាធំ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។ 

ហេតុការណ៍នេះបានកើតឡើងក្នុងបំពេញការងារជាកម្មករសំណង់នៅស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។

ដោយសារស្ថានភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានសម្រេចកាត់ដៃទាំងសងខាងត្រឹមកំភួនដៃដើម្បីសង្គ្រោះជីវិត បច្ចុប្បន្ននេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។

អំណោយដែលបានផ្តល់ជូនរួមមាន៖

អង្ករ៦០គីឡូក្រាម,មី២កេស,ត្រីខ២០កំប៉ុង,ឃីត(មុង ភួយ សារុង ក្រមា អាវយឺត)និងថវិកា ១០លានរៀល៕

   

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print