អំណោយអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគល់ជូនជនពិការ និងចាស់ជរាមួយគ្រួសាររស់នៅក្នុងខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់ឱ្យ​លោក​ ជិន​ ប៊ុនធឿន នាំយកអំណោយមួយចំនួនទៅប្រគល់ជូនលោកពូ ប្រាក់ សារឿន​ អាយុ​៦២ឆ្នាំ​។ លោក​ពូ ពិការ​ជេីង​ដោយសារធ្លាក់ពីលេីចុងត្នោតកាលពីឆ្នាំ១៩៧៩ គ្រាដែលប្រទេសកម្ពុជា ទើបតែរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គ្មានពេទ្យ គ្មានថ្នាំព្យាបាល ធ្វើឱ្យជំងឺលោកពូបន្តរាំរ៉ៃរយៈ ពេល ៤០ឆ្នាំ មកដល់បច្ចុប្បន្នក៏មិនអាចព្យាបាលបានដោយសារអវៈយវៈមួយកំណាត់ក្រោមបានខូចកំរើកមិន កើត។ 

លោកពូរស់នៅ​ភូមិ​កន្សោមអក​ ឃុំ​ព្រៃខ្លា​ ស្រុក​កោះ​អណ្ដែត​ ខេត្ត​តាកែវ មានបងប្អូនចំនួន០៦នាក់មាន គ្រួសារ២នាក់ ស្លាប់១នាក់ ១នាក់ចេញទៅធ្វើការនៅខេត្តផ្សេង ១នាក់ពិការជើងម្ខាង និងម្តាយចាស់ជរាអាយុ ៨៥ឆ្នាំរស់នៅជាមួយគ្នា។

អំណោយដែលបានផ្តល់ជូនរួមមមាន៖ ថវិកាចំនួន ៥០ម៉ឺនរៀល,គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយឈុតធំ និងបានសម្រេចអោយសាងសង់ផ្ទះទេវតាជូន១ខ្នងជាអំណោយអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជំនួសផ្ទះចាស់ដែលមាន សភាពទ្រុឌទ្រោម ធ្លុះធ្លាយជូនគ្រួសារលោកពូដើម្បីសម្រាលទុក្ខលំបាកមួយចំនួនធំ។

ក្នុងឱកាសនោះលោកពូ មានអារម្មណ៍រំភើបត្រេកអរ ឥតឧបមា ហើយបានថ្លែងអំណរគុណដល់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ទាំងទឹកមុខ ពោរពេញដោយ ក្តីសង្ឃឹមជាថ្មីរកអ្វីប្រៀបផ្ទឹមពុំបាន ដែលលោកទាំងពីរតែងតែគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

សូមជូនពរលោកនិងលោកស្រី ព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អពេញបរិបូរណ៌៕

        

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print