រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្តីពីការរៀបចំ​​និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សានីតិកម្ម​ និង​យុត្តិធម៌ នៃក្រសួងយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ
ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌។ នេះបើយោងតាមអង្គភាព«នគរដ្រេហ្គន»ទទួលបាន អនុក្រឹត្យ របស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។
អនុក្រឹត្យនេះ ត្រូវបានបង្កើតក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ សរសេរជាអក្សរកាត់ថា “ក,ន.យ” ជាអង្គភាពនៅ អមក្រសួងយុត្តិធម៌ ដើម្បីជាសេនាធិការក្នុងការពិនិត្យ សិក្សា ស្រាវជ្រាវ និងផ្តល់យោបល់លើវិស័យច្បាប់ និងវិស័យយុត្តិធម៌ដល់ក្រសួងយុត្តិធម៌ ក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាព សង្គតិភាព និងអនុលោមភាព គតិយុត្ត ក្នុងការរៀបចំ និងតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលជាសមត្ថកិច្ច របស់ក្រសួងយុត្តិធម៌ ក៏ដូចជាដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តការងារ និងអភិបាលកិច្ចល្អ ក្នុង វិស័យយុត្តិធម៌។
តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ គឺផ្តល់យោបល់ផ្នែកច្បាប់ ក្នុងការរៀបចំ និងតាក់តែងសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិត បទដ្ឋានគតិយុត្តនានា ដែលជាសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ ដើម្បីធានាបានសង្គតិភាព និងអនុលោមភាពគតិយុត្តជាមួយនិងលិខិតបទដ្ឋានគតិយុត្តជាធរមាន – សិក្សា ស្រាវជ្រាវ និងផ្តល់យោបល់ជូនក្រសួងយុត្តិធម៌ ទាក់ទងនឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលត្រូវបានដាក់ឱ្យអនុវត្តក្នុងវិស័យយុត្តិធម៌ សិក្សា ស្រាវជ្រាវ និងផ្តល់យោបល់ជូនក្រសួងយុត្តិធម៌ ទាក់ទងនឹងសង្គតិភាព និងអនុលោមភាព គតិយុត្តរវាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាក្នុងវិស័យយុត្តិធម៌ ព្រមទាំងសង្គតិភាព និង
អនុលោមភាពគតិយុត្តរវាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យយុត្តិធម៌ ជាមួយនិងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ព្រាង- សិក្សា ស្រាវជ្រាវ និងផ្តល់យោបល់ជូនក្រសួងយុត្តិធម៌ ក្នុងការរៀបចំ និងតាក់តែង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់បម្រើឱ្យវិស័យយុត្តិធម៌។
– ចូលរួមសហការតាមការចាំបាច់ជាមួយនិងអង្គភាពជំនាញនានារបស់ក្រសួងយុត្តិធម៌ ដើម្បី ផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ដល់មន្ត្រីតុលាការ និងមន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធ សំដៅបង្កើនប្រសិទ្ធភាពនៃការគោរពច្បាប់ និងអនុវត្តច្បាប់
– ចូលរួមសហការតាមការចាំបាច់ ជាមួយនិងអង្គភាពជំនាញនានារបស់ក្រសួងយុត្តិធម៌ ដើម្បីផ្សព្វផ្សាយច្បាប់ តាមរយៈការរៀបចំចងក្រងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាក្នុងវិស័យ យុត្តិធម៌ ក៏ដូចជាការរៀបចំ និងបោះពុម្ពផ្សាយព្រឹត្តបត្រច្បាប់ ជាដើម សិក្សា ស្រាវជ្រាវ និងផ្តល់យោបល់ជូនក្រសួងយុត្តិធម៌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព នៃការផ្តល់សេវាយុត្តិធម៌ ក៏ដូចជាកិច្ចដំណើរការនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការចាំបាច់នៅក្នុងវិស័យយុត្តិធម៌
– សិក្សា ស្រាវជ្រាវ និងផ្តល់យោបល់ជូនក្រសួងយុត្តិធម៌ អំពីភាពចាំបាច់នានាសម្រាប់ការរៀបចំ និងការអនុវត្តគោលនយោបាយ និងកម្មវិធីកែទម្រង់ក្នុងវិស័យយុត្តិធម៌ – អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
សូមអានទាំងស្រុងនូវ អនុក្រឹត្យលេខ ១៣៦ អនក្រ.បក ស្តីពីការរៀបចំ​​និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សានីតិកម្ម​ និង​យុត្តិធម៌ នៃក្រសួងយុត្តិធម៌ ដូចខាងក្រោម៖

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print