ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋខេត្តព្រះសីហនុធ្លាប់និយាយថា ព្រោះតែចង់ងាយស្រួលពេក លទ្ធផលគឺពិបាកដល់ខ្លួនឯង ។
កន្លងមករដ្ឋបាលខេត្ត ក្រុង តែងបានចុះណែនាំ ផ្សព្វផ្សាយជាបន្ដបន្ទាប់ ក៏ប៉ុន្ដែនៅតែមានបងប្អូនមួយចំនួនមិនសហការ ។ សង្ឃឹមថា តាមរយៈករណីមួយនេះ បងប្អូននិឺងមិនចតយានយន្ដនៅទីកន្លែងដែលមិនសមគួរនោះទៀតទេ ។
រូបភាពនេះ បង្ហាញពីមារយាទម្ចាស់ឡានអន់ គ្មានគិតដល់បញ្ហាចូលរួមសម្អាតទីក្រុង តំបន់ទេសចរណ៍កម្សាន្ត បែរជាយកឡានមកចតនៅមាត់សមុទ្រ ដល់ទឹកសមុទ្រជោរឡើង ឡានជាប់ផុងនៅនឹងខ្សាច់។
រូបភាពនេះត្រូវបានបង្ហោះជាង១ម៉ោងមុននេះ គឺនៅវេលាម៉ោង១២និង២០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លើផេកFacebook មួយឈ្មោះ( ប្រជាជន ខេត្តព្រះសីហនុ) ។ សូមបងប្អូនកុំយកតាមគំរូបុគ្គលម្ចាស់ឡាននេះ យើងត្រូវចូលរួមស្រឡាញ់បរិស្ថាន តំបន់ឆ្នេរទេសចរណ៍ អនុលោមទៅតាមការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ៕
...
ដោយ៖ សិលា