ខេត្តសៀមរាប÷ ជនដៃដល់ម្នាក់ដែលប្រើកាំបិតកាប់ប្រហារទៅលើឪពុកចុងជាច្រើនកាំបិតបណ្តាលរងរបួសធ្ងន់ហើយគេចខ្លួន តែបានប៉ុន្មានម៉ោងក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួនរួចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី៣១ខែសីហានេះ។
ហេតុការណ៍នេះកើតឡើងកាលពី
យប់ថ្ងៃទី ២៩ ខែសីហាឆ្នាំ២០២០ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
សមត្ថកិច្ចនគរបាលក្រុងសៀម រាប បានឲ្យដឹងថាជនសង្ស័យឈ្មោះ ព្រំ កក្កដា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ រត់ Pass Up រស់នៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប។
តាមសាក្សីប្រាប់ថា កាលពីកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃកើតហេតុជនសង្ស័យ បានយកកាំបិតប៉័ងតោ ធ្វើដំណើពីផ្ទះរបស់ខ្លួនស្ថិតនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប សំដៅទៅផ្ទះដែលមានតូបលក់ដូររបស់ជនរងគ្រោះឈ្មោះ ភឿក ភឿង ហៅ សេងទ្រី ភភេទប្រុសអាយុ៥៥ឆ្នាំ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយសដង្គំ ក្រុងសៀមរាប ត្រូវជាឪពុកចុងរបស់ខ្លួន។ ពេលទៅដល់ ខណៈជនរងគ្រោះកំពុងអង្គុយមិនដឹងខ្លួន ជនសង្ស័យក៏បានស្ទុះទៅកាប់ជនរងគ្រោះទាំងកំរោលជា ច្រើនកំបិតបណ្តាលឲ្យរងរបួសក្បាលចំនួន ៣កន្លែង លើថ្ងាស១កន្លែង, ក្បាលផ្នែកខាងក្រោយ១កន្លែង និង លើត្រចៀកខាងឆ្វេង និង ដាច់ទងស្លឹកត្រចៀកផ្នែកខាងឆ្វេង ។ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនសឹងរិទ្ធីរ៉េត ។
ក្រោយចាប់ខ្លួនបានជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនត្រូវជាកូនចុងរបស់ជនរងគ្រោះខាងលើហើយកន្លងមកខ្លួនធ្លាប់មានទំនាស់ជាមួយឪចុងរូបនោះតាំងពីខ្លួនមានអាយុ ១២ឆ្នាំមកម្ល៉េះ។ទំនាស់នេះកន្លងមកពួកខ្លួនទាំងពីរនាក់ក៏ឈានដល់ការប្រើអំពើហិង្សាចំនួន ២ លើកមកហើយដែរ។ លុះនៅល្ងាចថ្ងៃទី២៩ខែសីហាឆ្នាំ២០២០ វេវេលាម៉ោង៥និង៣០នាទីល្ងាវ ខ្លួនមានអាការៈឈឺក្បាលក៏ប្រើក្មួយបង្កើតរបស់ខ្លួនឲ្យប្រាប់បងស្រី ឈ្មោះ ព្រំ ស្រីហ៊ុន ដែលកំពុងលក់ដូរនៅឯតូបរបស់ឪពុកចុង និងម្តាយបង្កើត។ មួយសន្ទុះក្រោយមកស្រាប់តែក្មួយបានត្រឡប់មកវិញដោយប្រាប់ថា ជីតាឈ្មោះ ភឿក ភឿង (ត្រូវជាឪពុកចុងខ្លួន) បានស្តីបន្ទោសឲ្យពួកគេខ្លាំងៗ។ មិនតែប៉ុណ្ណោះមិនឲ្យថ្នាំមកទេ ធ្វើឲ្យខ្លួនខឹងសម្បាជាខ្លាំង គួបផ្សំមានទំនាស់ចាស់ផងនោះ ក៏ទាញកាំបិតបុ័ងតោ ធ្វើដំណើពីផ្ទះរបស់ឪពុកចុងខ្លួន ទៅកាទៅកាប់ជនរងគ្រោះតែម្តង ។
បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាបកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀបចាត់ការតាមច្បាប់៕
ដោយ÷ប្រាថ្នា