លោក សោម ស៊ុន ៖ កងទ័ពជាកូនចៅរបស់ប្រជាជន ដើម្បីប្រជាជន និងបម្រើប្រជាជន ដោយអស់ពីចិត្តពីថ្លើម និងដោយឥតលក្ខខណ្ឌ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្នុងឱកាសសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ និងនាំយកនូវអំណោយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួន០៧គ្រួសារ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា កងទ័ពជាកូនចៅរបស់ប្រជាជន ដើម្បីប្រជាជន និងបម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើម និងដោយឥតលក្ខខណ្ឌ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេច តែងតែគិតគូរសុខទុក្ខជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា គ្រប់ទីកន្លែង។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញាំផ្ញើដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះស្លាប់ដោយសារអត់អាហារនោះឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបង្កបង្កើនផលធ្វើកសិកម្មចិញ្ចឹមសត្វ ដើម្បីបង្កើន និងពង្រឹងសេដ្ឋកិច្ចក្នុងគ្រួសារនីមួយៗ និងបានសំណូមពរឱ្យចូលរួមថែរក្សាសុខសន្តិភាព គោរពច្បាប់ និងធ្វើជាប្រជាពលរដ្ឋល្អ និងបន្តរួមចំណែកអភិវឌ្ឍន៍សហគមអោយកាន់តែរីកចម្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកនូវអំណោយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតទាំង៧គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print