ខេត្តកំពង់ឆ្នាំង៖ ជនទំនើងឈ្មោះ ញ៉ឹក ផល រហស្សនាម០៩ កូនប្រុសឧកញ៉ា ញ៉ឹក ផន ហៅតាកៅ ថៅកែរណ្តៅដីដ៏ល្បីល្បាញនៅខណ្ឌសែនសុខ បានសារភាពប្រាប់សមត្ថកិច្ចថា កាំភ្លើងធុន AK47 គឺខ្លួនរើសបានពីក្នុងដីពេលភ្ជួរដាំអំពៅ ហើយយកមកដុសខាត់បាញ់ថ្នាំថ្មី។
ទោះបីយ៉ាងណា ចំពោះករណីនេះ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឱ្យជំនាញចាត់ការយ៉ាងតឹងរ៉ឹងទៅតាមច្បាប់ជាធរមាន ។
នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នេះ ៕ ដោយ៖ចេស្តា
...