ប្ដី​ប្រ​ព​ន្ឋ​ពីរ​នាក់​អង្គុយ​ទ្រ​ហ៊ោ​យំ​ដោយសារ​សោកស្ដាយ​ម៉ូតូ​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់​ស្ទើរ​ទាំងស្រុង

ចែករំលែក៖

ភ្នំពេញ​៖​ ប្ដី​ប្រ​ព​ន្ឋ​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មក​ពី​លក់​បន្លែ​ ខណៈ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ​ ស្រាប់តែ​អស់​សាំង​ ហើយ​ក៏​ឲ្យ​អ្នកលក់​សាំង​ដប​នៅ​តាម​ដងផ្លូវ​ចាក់​ឲ្យ​ តែ​អ្នកលក់​ចាក់​សាំង​មិន​បាន​ប្រយ័ត្ន​ក៏​ចាក់​ហូរ​ទៅ​ប៉ះ​និង​ក្បាល​ម៉ូ​ស៊ី​ ក៏​ផ្ទុះ​ចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​ ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​និង​ធានា​គារ​ឯកទេស​អង្គរកា​ពី​តា​ល​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​បើ​តាម​សម្ដី​បុរស​ម្នាក់​ជា​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គាត់​ និង​ប្រ​ព​ន្ឋ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ សង់​កូរ៉េ​ សេ​១០០​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ កណ្ដាល​ 1H.4089​ ដែល​ទើបនឹង​ចេញពី​លក់​បន្លែ​នៅ​ផ្សារ​ទួល​គោក​ ហើយ​បាន​ជិះ​មក​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម​ បំណង​ទៅ​ផ្ទះ​វិញ​ នៅ​ភូមិ​កោះក្របី​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ថា​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​ស្រាប់តែ​អស់​សាំង​ ហើយ​ក៏​ឲ្យ​អ្នកលក់​សាំង​ដប​ តាម​ដងផ្លូវ​ចាក់​ឲ្យ​ តែ​អ្នកលក់​សាំង​ ចាក់​មិន​បាន​ប្រយ័ត្ន​ក៏​ហូរ​ទៅ​ប៉ះ​និង​ក្បាល​ម៉ូ​ស៊ី​ ហើយ​ក៏​ផ្ទុះ​ចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ឈប់​មើល​ ធ្វើ​ឲ្យ​មាន​​ការ​កក់​ស្ទះចរាចរណ៍​តាម​ដងផ្លូវ​យ៉ាង​ខ្លាំង​ ។​ភ្លាមៗ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ក្បែរ​កន្លែង​នោះ​បាន ​យក​ទឹក​ម្នាក់​មួយ​ធុង​មក​ជះ​ពន្លត់​ ដោយ​ប្រើប្រាស់​ទឹកតែ​បី​ធុង​តែ​ប៉ុណ្ណោះ​ក៏​រលត់​ទៅ​វិញ​តែ​ម្ដង​។

​ដោយឡែក​ប្ដី​ប្រ​ព​ន្ឋ​ទាំង​ពីរ​នាក់​នោះ​បាន​ត្រឹមតែ​អង្គុយ​យំ​ដែល​ សោកស្ដាយ​ម៉ូតូ​របស់​ខ្លួន​ ដោយ​គាត់​ប្រាប់​ថា​ រាល​ថ្ងៃនេះ​គាត់​ជា​អ្នកក្រ​រំពឹង​ម៉ូតូ​នេះ​សម្រាប់​ធ្វើ​ដំណើរ​ បើ​វា​ឆេះ​ជិត​អស់ហើយ​នេះ​តើ​គាត់​បាន​អី​ធ្វើ​ដំណើរ​ ហើយ​អ្នកលក់​សាំង​នោះ​ក៏​បាន​ប្រមូល​អីវ៉ាន់​គេចខ្លួន​បាត់​ទៅ​ហើយ​ ដោយ​មិន​ជួយ​ដោះស្រាយ​ឲ្យ​គាត់​សោះ​ ។​

​បន្ទាប់​ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​ខ​ល​ទៅ​បងប្អូន​ ដើម្បី​ឲ្យ​យក​រ៉ុ​ម៉ក់​កង់​បី​មក​ជួយ​ដឹក​យក​ទៅ​ផ្ទះ​វិញ​ ដើម្បី​ជួសជុល​ដោយ​ខ្លួនឯង​៕​

12647994_785990028174190_645786112_n

12665778_785990018174191_178636707_n

12655993_785990088174184_275328652_o

12647605_785990044840855_1177983433_n

ដោយ៖ ជី​ម​ ភា​រ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print