រៀបគម្រោងឱ្យប្រុសសហាយស្ទាក់សម្លាប់ប្តី តែចុងក្រោយជាប់ខ្នោះទាំងពីរនាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចជំនាញបាន
បញ្ជូន​ស្ត្រីនិង​ប្រុស​សហាយដែល​​ស្ទាក់​សម្លាប់​ប្តី​ខ្លួនឯងទៅតុលាការបន្ទាប់ពីគម្រោងសម្លាប់ប្តីមិនបានសម្រេចរួចមក។
ការបញ្ជូនជនសង្ស័យទៅតុលាការនេះធ្វើឡើងនៅ​រសៀល ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី២៨ខែសីហាឆ្នាំ២០២០។
យោងតាមមន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់នៃ​ស្នងការដ្ឋាន​នគរបាលខេត្តកំពង់ស្ពឺបាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​នាំ​ប្រុស​សាហាយមក​ចាំ​កាប់​ប្តី​ខ្លួនឯង​នោះ មានឈ្មោះ ឃឺ​ន ស្រី​រដ្ឋ អាយុ១៩​ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្នុង​ភូមិ​អង្គ​តា​ឯក ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ។​
ស្ត្រី​ក្បត់​ប្តី​នេះបាន​ប្រើល្បិចឱ្យប្តី​របស់ខ្លួន​ឈ្មោះ ជឿន ធារ៉ា អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​អង្គ​តា​ឯក ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គជូនទៅ​ហូប​មី​ហឹរនៅ​ផ្សារ​ថ្នល់ទទឹង រហូតដល់​ម៉ោង៨យប់ទើប​ត្រឡប់​ទៅវិញ​។ ខណៈនោះ ឈ្មោះ ស្រី​រដ្ឋ បាន​ទូរស័ព្ទ​ហៅឲ្យ​ឈ្មោះ ធី​ម ធា ហៅ ហ័ង អាយុ​២០​ឆ្នាំ មក​ស្ទាក់​សម្លាប់​ប្តី​ខ្លួនឯង នៅពេល​ពួកគេជិះ​ម៉ូតូតាមផ្លូវ​លេខ៥១ ដល់​ចំណុច​ខាងត្បូងវត្ត​អង្គ​តា​ឡិ​ក ស្ថិតក្នុង​ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ដោយ​ជនសង្ស័យឈ្មោះ ធា ជិះ​ម៉ូតូ ម៉ាក​ហុងដា វ៉េវ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ ។​

ប្រភព​ដដែលបាន​បន្តទៀតថា ខណៈ​ប្តី​ប្រពន្ធ​នោះធ្វើ​ដំណើរ​មកដល់​ចំណុចកើតហេតុ ជនសង្ស័យបាន​ឃាត់ម៉ូតូ​ជនរងគ្រោះ រួច​ឈ្មោះ ស្រីរដ្ឋ ជាប្រពន្ឋបានចុះ​ពីលើ​ម៉ូតូហើយក៏​បាន​យក​ដាវពីឈ្មោះធឹម ធាកាប់​ទៅលើ​ឈ្មោះ ជឿន ធារ៉ា ជាប្តីតែ​កាប់​មិនត្រូវជនរងគ្រោះ ។ប្រភពបន្តទៀតថា ក្រោយឃើញសភាពការណ៍មិនស្រួលជនរងគ្រោះក៏ជិះម៉ូតូគេច​ទៅ​ត្បូង​បាត់ទៅ ។ ចំណែក​ជនសង្ស័យ ធឹម ធាបាន​ដឹក​ឈ្មោះស្រី​រដ្ឋ មកលេង​សួនច្បារ ខេត្តកំពង់ស្ពឺ​ដេកនៅទីនោះមួយយប់ លុះព្រឹកឡើងក៏ត្រូវសមត្ថកិច្ចឃាតខ្លួនតែម្តង។ បន្ទាប់ពីស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ​ទាំងពីរ​នាក់ ហើយត្រូវ​បានឃុំខ្លួននៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​តុលាការចាត់ការ​តាម​នីតិវិធី ៕ សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print