ភ្នំពេញ៖ យ៉ាងហោច មានមនុស្ស៣នាក់បានស្លាប់ ក្នុងនោះ២នាក់ស្លាប់ខណៈពេលដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារជួបគ្រោះថ្នាក់ចរាចរ រវាងម៉ូតូស្មាស់វី និងម៉ូតូហុងដារសេ១២៥ កាលពិវេលាម៉ោង ០៨និង១៥នាទីយប់ថ្ងៃទី ០៥ កុម្ភះ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខរោងចក្រក្រដាស HATA ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ មាស ទី អាយុ ៣១ឆ្នាំ មុខរបរបើកបររថយន្ត អោយក្រុមហ៊ុន ហុង ហ្សាន អិុនធើប្រាយ ស្នាក់នៅផ្ទះជួលភូមិចំការឪឡឹក សង្កាត់កាកាប និងមានស្រុកកំណើតនៅខេត្តកំពង់ធំ ។ និងម្នាក់ទៀតដែលរថយន្តក្លីនិកឯកជន ដឹកស្លាប់នៅតាមផ្លូវមានឈ្មោះ លឹម សំណាង អាយុ ២៥ ឆ្នាំ រស់នៅភូមិ ព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ចំណែកម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យរ៉ុស្សី នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសដែលជិះម៉ូតូហុដារសេ១២៥ ពាក់ស្លាកលេខភ្នំពេញ 1CW-0924 ជិះចេញពីផ្លូវបេតុងផ្សារអង្គ ឡើងមកផ្លូវជាតិ៤ រួចជិះបញ្ច្រាស់ទិសដៅចរាចរ បន្ទាប់មកបានបន្ថែមល្បឿនឆ្លងផ្លូវ ខណះពេលនោះក៏មាន បុរស២នាក់ជិះម៉ូម៉ាកស្មាស់វី១គ្រឿងពាក់ស្លាកលេខភ្នំពេញ 1DG-1316 ជិះតាមបណ្តោយផ្លូជាតិលេខ៤ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច បានគេចពីម៉ូតូ១គ្រឿងទៀតដែលនៅខាងមុខ បានទៅបុកគ្នា ចំពីមុខពេញទំហឹង បណ្តាលអោយជនរងគ្រោះដែលជិះម៉ូតូហុងដារសេ១២៥ បាក់ដៃជើងទាំងអស់ និងបែកក្បាលបាក់ករ ស្លាប់ភ្លាមនៅនឹងកន្លែងរីឯ ជនរងគ្រោះដែលជិះម៉ូតូ ស្មាស់វី ម្នាក់បានស្លាប់ខណៈពេលដែលរថយន្តសង្គ្រោះដឹកទៅសង្គ្រោះ និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យរ៉ុស្សី ចំណែកម៉ូតូទាំង២គ្រឿងរងការខូតខាតស្ទើរទាំងស្រុង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ធានចុះទៅសម្រួលចរាចរ និងបានទាក់ទងទៅជំនាញ អោយមកវាស់វេងយកទៅរក្សារទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ ចំណែកសពសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕




...
ដោយ៖ សុខាសែនជ័យ