សាហាវខ្លាំងណាស់!! ឪពុកម្តាយមិននៅ ជនមិនស្គាល់មុខចូលចាប់រំលោភកូនស្រី រួចហើយអារកសម្លាប់យ៉ាងព្រៃផ្សៃ

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងស្រីម្នាក់នៅក្នុងបន្ទប់ជួលម្នាក់ឯងខណៈមេឃកំពុងភ្លៀងត្រូវជនមិនស្គាលមុខចូលទៅចាប់រំលោភសេពសន្ថវៈរួចអារកសម្លាប់ចោលយ៉ាងព្រៃផ្សៃបំផុត នៅក្នុងថ្លុកឈាម​ ហេីយជនដៃដល់បានគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួល លេខ២៣ ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

ក្មេងស្រីរងគ្រោះឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ទ្រី អុី អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងមានម្តាយឈ្មោះ ចាន់ ស្រីមុំ អាយុ៤៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ស្របពេលដែលចំណុចខាងលើមានភ្លៀងធ្លាក់ខ្លាំង ឪពុកម្តាយបងប្អូនជនរងគ្រោះក៏ជាប់រវល់ នៅខាងមុខច្រកចូលផ្ទះជួលដើម្បីជ្រកភ្លៀង ហើយជនរងគ្រោះចេញសាប្រមូលខោអាវ រួចហើយចូលក្នុងបន្ទប់បាត់ទៅ។ លុះមួយសន្ទុះក្រោយមកក៏ឃើញមានបុរសម្នាក់តែមិនស្គាល់អត្តសញ្ញាណដើរចេញពីបន្ទប់ជនរងគ្រោះ ហើយជិះម៉ូតូទាំងមេឃកំពុងធ្លាក់ភ្លៀងចាកចេញទៅបាត់។ ក្រោយមកពេលមេឃរាំងភ្លៀង បងប្រុសរបស់ជនរងគ្រោះបានដើរចូលក្នុបន្ទប់ក៏ស្រែកឆោឡោដោយឃើញប្អូនស្រីស្ថិតក្នុងសភាពអត់មានសម្លៀកបំពាក់ស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមអារ.ក ផ្អើលដល់ក្រុមគ្រួសារនិងអ្នកជិតខាង ។
ភ្លាមៗនោះត្រូវបានកម្លាំងអាជ្ញាធរ សមត្ថកិច្ចចុះទៅហ៊ុមព័ទ្ធតាំងកើតហេតុ និងបានសាកសួរជុំវិញករណីខាងលើ ។

នៅកន្លែងកើតហេតុ ម្តាយជនរងគ្រោះស្រែកទ្រហោយំព្រោះសង្វេគដល់កូន រហូតដល់ដួលសន្លប់បាត់មាត់បាត់ក។
បច្ចុប្បន្ន​សពជនរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យរួចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត៕ដោយ​ ៖ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print