ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកសិក្ខាសាលា ពិគ្រោះ យោបល់ ជាមួយ ដៃគូអភិវឌ្ឍស្ដីពី ការអនុវត្តកម្មវិធីសិក្សា មុខវិជ្ជា “អប់រំសុខភាព” នៅតាមគ្រឹះស្ថានសិក្សាទូទាំង ប្រទេសដើម្បីរួម ចំណែក លើកកម្ពស់គុណភាពអប់រំ និងផ្ដល់ឲ្យអ្នក សិក្សា និងបុគ្គលិកអប់រំ នូវលិទ្ធភាពក្នុងការទទួល បាននូវសុខភាពល្អ និងសុខុមាលភាព ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយ សក្ដានុពល កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅអគាររដ្ឋបាលថ្មីចៅពញាហុក។
ក្នុងការសិក្ខាសាលានេះក្រសួងបានកំណត់មុខវិជ្ជាអប់រំសុខភាពជាមុខវិជ្ជាកតព្វកិច្ច ដោយ កំណត់ ក្នុងក្របខ័ណ្ឌកម្មវិធីសិក្សា មួយម៉ោងក្នុងមួយសប្ដាហ៍ ចាប់ពីថ្នាក់ទី១ ដល់ទិ១២។សរុបចំនួន ៣៥ម៉ោង ក្នុងថ្នាក់នីមួយៗ ហើយមុខវិជ្ជាអប់រំសុខភាព មានសមាសភាគចំនួន៦គឺ៖១.សុខភាពបឋម ២.សុខភាពផ្លូវចិត្ត ៣.សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ៤.សុខភាព និងបរិស្ថាន ៥.សុខភាពជំនឿ ៦.សុខភាព និងសេដ្ឋកិច្ច។
សិក្ខាសាលា ពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនេះដែរលោកស្រីបានមានប្រសាសន៍ ថ្លែង អំណរគុណ ដល់ អង្គភាព ពាក់ព័ន្ធ និងដៃគូភិវឌ្ឍ ជាពិសេសអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA) និងអង្គការ Unicef ក្នុងការជជែកពិភាក្សាដាក់ចេញនូវយុទ្ធសាស្ដ្រការគៀងគរធនធានដល់ការលើកកម្ពស់សុខភាពសិក្សាកន្លងមក ជាពិសេសនោះគឺនៅតែបន្តសហការគាំទ្រក្នុងបរិបថឆ្លើយ តប នឹង ជំងីកូវីដ នេះ តែម្ដង៕
ដោយ៖ សិលា