ក្លិប RB Leipzig អាចស្វាគមន៍ឲ្យអ្នកគាំទ្រចូលទស្សនាការប្រកួតក្នុងកីឡដ្ឋានរបស់ខ្លួនវិញ

ចែករំលែក៖

ក្លិបខ្លាំងនៅអាល្លឺម៉ង់ RB Leipzig នឹងអាចស្វាគមន៍អ្នកគាំទ្រត្រឡប់ចូលកីឡដ្ឋានរបស់ពួកគេវិញសម្រាប់ការប្រកួតរបស់ពួកគេជាមួយក្រុម Mainz នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខ

ក្លិបនៅលីគកំពូលអាល្លឺម៉ង់មួយនេះគឺជាក្លិបក្នុងស្រុកដ៏ធំតែមួយគត់ដែលអនុញ្ញាតឱ្យអ្នកគាំទ្រចូលរួមការប្រកួតចាប់តាំងពីបាល់ទាត់បានចាប់ផ្តើមឡើងវិញនៅទ្វីបអឺរ៉ុបកាលពីខែឧសភាបន្ទាប់ពីមានការផ្អាកដោយសារជំងឺរាតត្បាតកូវីដ-១៩ ។

ទោះយ៉ាងណាជាមួយនឹងប្រទេសអាឡឺម៉ង់បានកាត់បន្ថយការរីករាលដាលនៃជំងឺនេះ ហើយក្លិប Leipzig ត្រូវបានគេផ្តល់ភ្លើងខៀវដើម្បីឱ្យមានមនុស្សជាច្រើនបានចូលរួមនៅក្នុងការប្រកួតនៅផ្ទះរបស់ពួកគេជាមួយក្រុម Mainz  Leipzig នឹងអាចមានអ្នកគាំទ្ររហូតដល់៨.៥០០នាក់នៅក្នុងពហុកីឡដ្ឋានរបស់ខ្លួនបន្ទាប់ពីមានការព្រមព្រៀងពីទីតាំងជាក់លាក់មួយជាមួយមន្ទីរសុខាភិបាល។

ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីមានវិធានការណ៍ថ្មីៗដែលត្រូវបានដាក់បង្ហាញនៅក្នុងតំបន់ Saxony កាលពីថ្ងៃអង្គារទោះបីជាវាអាស្រ័យលើអត្រាឆ្លងនៅក្នុងតំបន់ដែលនៅទាបក៏ដោយ។

លោក Julian Nagelsmann គ្រូបង្វឹករបស់ Leipzig បាននិយាយថា “វាគឺជាដំណឹងដ៏អស្ចារ្យសម្រាប់ក្រុមប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់អ្នកគាំទ្ររបស់យើង។ ជិតខែហើយចាប់តាំងពីការប្រកួតចុងក្រោយជាមួយអ្នកគាំទ្រ ហើយយើងតែងតែសង្កត់ធ្ងន់ថាតើយើងខកខានមិនឲ្យអ្នកគាំទ្រចូលទស្សនាក្នុងបរិយាកាសបែបណា” 

សូមបញ្ជាក់ថា Leipzig បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងក្របខ័ណ្ឌ Bundesliga ក្នុងឆ្នាំ២០១៩-២០២០ ស្របពេលដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ផងដែរ។ ការចាប់ផ្តើមប្រកួតថ្ងៃបើកឆាករដូវកាលថ្មីនឹងត្រូវប៉ះជាមួយក្រុមMainz 

   

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print